CamNews

តារា 

ដោយសារ Rihanna ក្លឹបរាត្រីក្លាយជាក្លឹបសង្រ្គាម

តារាប្រកួតប្រជែងផ្នែកចម្រៀង​ Hip Hop ពីរនាក់គឺលោក Chris Brown នឹងលោក
Drake
បានធ្វើអោយ Nightclub នៅក្នុងទីក្រុង New York មួយកន្លែងក្លាយទៅជា
តំបន់មានសង្រ្គាម។


ហើយបានធ្វើអោយអ្នកដែលគ្មានពាក់ព័ន្ធរងរបួសដល់ទៅ ៤នាក់នឹងត្រូវបានបញ្ជូនទៅពេទ្យ
កាលពីព្រឹកថ្ងៃព្រហស្បត្ត៏នេះ ដោយសារតែពួកគេបានវាយតប់គ្នាដោយសារតែតារាចម្រៀង
Pop ម្នាក់គឺនាង Rihanna ។

ដោយសារតែរឿងហេតុនេះ ក៏បានធ្វើអោយអ្នកទេសចរណ៏អូស្រ្តាលីម្នាក់ត្រូវដេរស្នាមរបូស
ដល់ទៅ ១៦ថ្នេរស្របពេលដែលក្បាលរបស់នាងត្រូវរបួសដោយសារដបហោះ។ បើយោង
តាមសាក្សីបានអោយដឹងថា ពួកគេបានចាប់ផ្តើមវាយគ្នាដោយសារតែ​ ដំបូង Chris Brown
បានអញ្ជើញ Drake ក្នុងការផឹកស្រា Champage ដោយហុចដបស្រាមួយដបទៅគេ តែបន្តិច
ក្រោយមក Drake ក៏បានហុចស្រាមួយដបទៅ Chris Brown វិញដោយបានសរសេរថា៖ I'm
F**** the love of your life, deal with if" ភ្លាមៗនោះពួកគេក៏បានវាយតប់គ្នាតែម្តង។


                  អ្នករងរបួសក្បាលធ្ងន់ធ្ងរម្នាក់ ត្រូវដេរមុខរបួស ១៦ ថ្នេរ

Chris Brown មានវ័យ ២៣ឆ្នាំ ដែលជាអតីតមិត្តប្រុស Rihanna ហើយពួកគេបានចែកផ្លូវគ្នា
កាលពីឆ្នាំ ២០០៩ ហើយក្រោយមកនាងក៏បានមានទំនាក់ទំនងស្នេហាជាមួយនឹងលោក
Drake ។

បើតាមរបាយការណ៍បានអោយដឹងថា Rihanna ថ្មីៗនេះនាងក៏កំពុងស្តារទំនាក់ទំនងស្នេហា
វិញជាមួយនិង Chris Brown ហើយក៏ជាហេតុធ្វើអោយលោក Drake មានការខឹងសម្បាយ៉ាង
ខ្លាំង។ ក្រោយពីរឿងឧបទ្ទេវហេតុនេះ ក៏បានអោយដឹងថា អ្នកដែលគ្មានពាក់ព័ន្ធបានរង់របួស
ដល់ទៅ ៨នាក់ក្នុងនោះនាង Hollie បានរងរបួសធ្ងន់ជាងគេ ដោយនាងត្រូវដេរដល់ទៅ ១៦ថ្នេរ
ហើយក៏មានអ្នករងរបួសផ្សេងទៀតដូចជា៖ Chris Brown ដាច់ចង្កាមួយដុំ​ នឹងអង្គរក្សបានរង
របូសក្បាល។


   Chris Brown រងរបួសដាច់ចង្កាមួយដុំ ក្រោយពីបានវាយជាមួយគូប្រជែងស្នេហា Drake


           អង្គរក្ស Chris Brown រងរបួសក្បាលជាទម្ងន់ កំពុងដេកសំរាកនៅមន្ទីរពេទ្យ

បើយោងតាមភ្នាក់ងារស៊ីបអង្កេត របស់ក្រុមមន្រ្តីប៉ូលីសបានអោយដឹងថា រឿងហេតុនេះបាន
កើតឡើងដោយសារ ដៃគូប្រកួតប្រជែងស្នេហាមួយគូ គឺលោក Chris Brown នឹងលោក Drake
ចំអកឡកឡើយអោយគ្នាពីទំនាក់ទំនងស្នេហាជាមួយនឹងនាង Rihanna លុះបន្តិចក្រោយមក
ការកើតជាជម្លោះ និងបានវាយតប់គ្នា ដែលករណីនេះមិនត្រឹមតែធ្វើអោយពួកគេមានរបួស
ប៉ុណ្ណោះទេ តែក៏ធ្វើអោយជនស៊ីវិលផ្សេងទៀត រងរបួសធ្ងន់ផងដែរ។

                          ទិដ្ឋភាពរូមក្នុ​ង Nightclub ក្រោយពីកើតជម្លោះ

លើសពីនេះទៅទៀត បើយោងតាម ក្រុមមន្រ្តីប៉ូលីសរបស់ក្រុងញ៉ូយ៉ក បាននិយាយថា៖ មាន
មនុស្សជាច្រើនបានរងរបួសរួមមាន៖ Chris Brown, អង្គរក្សរបស់គេរងរបួសក្បាលជាទម្ងន់
បុរស ២នាក់ ក៏ដូចជា ស្រ្តី ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ហើយយ៉ាងហោចណាស់មាន
អ្នករងរបួស ៣នាក់ផ្សេងទៀតបានបញ្ជូនទៅមន្ទីរពេទ្យ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail


Tags: international news rihanna chris brown