ថ្ងៃនេះគេហទំព័រយើងខ្ញុំសូមណែនាំភ្ញៀវទេសចរទាំងឡាយ ដែលចូលចិត្តទៅកំសាន្ត
នៅមាត់សមុទ្រ មកទស្សនារមណីដ្ឋានឆ្នេរដ៏ស្រស់បំព្រងគឺឆ្នេរ Côte de Granit Rose
នៅប្រទេសបារាំង។
ឆ្នេរសមុទ្រនេះមានទីតាំងនៅភាគខាងជើងប្រទេសបារាំង។ ការដើរកំសាន្តតាមឆ្នេរ
សមុទ្រពិតជាភាពសប្បាយរីករាយ ហើយលោកអ្នកក៏អាចញ៉ាំអាហារសមុទ្រដ៏ឆ្ងាញ់
ផងដែរនៅតំបន់ឆ្នេរនេះ។ ជាមួយសំលេងផ្ទៃទឹករលក ដែលបោកមកប៉ះផ្ទាំងថ្មធំៗ
តាមបណ្តោយឆ្នេរលាន់លឺរំពង សាចចេញជាគ្រាប់រលក ដែលមានពន្លឺលេចចេញជា
ពណ៌ផ្កាឈូកលាយទឹកក្រូច (សក្តិសមនឹងឈ្មោះ Rose) គឺជាលក្ខណៈពិសេសរបស់
តំបន់ឆ្នេរនេះ។
រួមនិងខ្យល់អាកាសបរិសុទ្ធ ភ្ញៀវទេសចរទាំងឡាយដែលបានទៅលេងកំសាន្ត មិនអាច
បំភ្លេចបានឡើយ៕
ដោយ៖ រិនដូ
ប្រភព៖ bbc