CamNews

មិនគួរឲ្យជឿ 

ព្រឺក្បាល ៖ ឆ្នេរសមុទ្រ ច្រើនកន្លែងត្រូវបង្ខំបិទ​ ខណៈហ្វូងឆ្លាម រាប់រយក្បាល វាយលុក (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖​ ឆ្នេរសមុទ្រជាច្រើនកន្លែង នៅក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិក កាលពី ថ្ងៃច័ន្ទកន្លងទៅនេះ ប្រឈមនឹងការបិទជាបណ្តោះអាសន្ន ក៏ព្រោះតែមានការលុកលុយពីសំណាក់ ហ្វូងត្រីឆ្លាម ដ៏ច្រើនលើសលប់ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេស ស្កាយញូវ ។

ដោយឡែក បេក្ខភាពវីដេអូ ខាង   ក្រោម នេះ ដែលត្រូវបានថតជាប់ពីលើអាកាសនោះ សរបញ្ជាក់ យ៉ាងច្បាស់ៗ និងស្តែងៗ អោយឃើញថា​ ហ្វូងត្រីឆ្លាម បានផ្អើល មកហែលវាយលុកតំបន់ទឹករាក់ នៃតំបន់ឆ្នេរសហរដ្ឋអាមេរិក មួយកន្លែងនេះ ខណៈមានពេលមួយនោះ គេឃើញពួកវា បានហែល មកតំបន់ទឹករាក់ ទាល់តែមែនទែន សឹងតែកឿងជាប់ ទៅនឹងឆ្នេរ ខណៈព្រុយឆ្អឹងខ្នង របស់វាត្រូវ បានគេមើលអោយឃើញថា លេចចេញប៉ប្រះទឹក ។

យ៉ាងណាមិញ បើតាមការអោយដឹងពីលោក Melvin Shepard ជាទីប្រឹក្សា នាយកដ្ឋាន សុវត្ថិភាព ដែនសមុទ្រ អោយដឹងថា មូលហេតុដែលនាំអោយហ្វូងត្រីឆ្លាមទាំងនេះ មានវត្តមាន ដ៏ច្រើនលើស លប់នៅតំបន់ឆ្នេរ មួយនេះ ក៏ព្រោះតែ មានចំនួនដ៏ច្រើន នៃសាកសពត្រី​ នៅក្នុងទឹក អំឡុងពេល នៃការមកដល់ រដូវកាល តាមប្រមាញ់ ។

គួររំឭកថា អាជ្ញាធរ ក្នុងតំបន់ ក៏បានដាក់នូវបណ្តាស្លាកសញ្ញា អោយដឹងពី អាសន្ម​មួយនេះ ខណៈ បង្គាប់បញ្ជា អោយអ្នករាល់គ្នា នៅអោយឆ្ងាយពីផ្ទៃទឹក  ហើយបើសិនណា មាននរណាម្នាក់ ហ៊ាន តែបំពាននោះ នឹងមានការផាកពិន័យ។ ពុំមានសេចក្តី រាយការណ៍ ថាមានជនណាម្នាក់ រងនូវការ វាយប្រហារនោះទេ។

ទូរទស្សន៍ក្នុងស្រុក ប៉ុស្តិ៍ WKRG News 5 រាយការណ៍អោយដឹងថា មានចំនួនត្រីឆ្លាម ច្រើនចន្លោះ ពី ១០០ ទៅ ១៥០ ក្បាលឯណោះ នៅឯតំបន់ឆ្នេរមួយនេះ  អំឡុង    ពេលនៃការថតខ្សែអាថ៍វីដេអូ ជាប់ តាមរយៈ ការហោះពីលើ ដោយប្រើឧទ្ធម្ភាគចក្រ ។ ចាប់តាំង ពីពេលនោះមក សេចក្តីរាយកា រណ៍អះអាងថា វត្តមាននៃចំនួនឆ្លាមខាងលើ បានបន្តធ្លាក់ចុះបន្តិចម្តងៗ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ


Tags: Florida USA US United States Int news Breaking news Unt news California Alabama Shark Sea