ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ ការស្រាយបំភ្លឺ ពីការិយាល័យ ដែនសមុទ្រ អន្តរជាតិ នៅព្រឹកថ្ងៃច័ន្ទនេះ ទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ សម្រង់ អត្ថបទសារព័ត៌មាន អោយដឹងថា ជាលទ្ធផល នាវាដឹកប្រេង របស់ ប្រទេសថៃ ដែលត្រូវបានបាត់ខ្លួន ក្រោយពីក្រុម ចោរសមុទ្រប្លន់នោះ វាបានដោះលែង មកវិញហើយ តែបានប្លន់ និង រើបអូសយកប្រេងរបស់នាវា ស្ទើរតែទាំងស្រុង ។
នាយកដ្ឋាន នៃការិយាល័យ ដែនសមុទ្រ អន្តរជាតិ ប្រចាំក្រុង កូឡាឡាំពួរ សរបញ្ជាក់អោយដឹង ថា ក្រុមនាវិក ១៤ នាក់ ដែលមកពី នាវាបាត់ខ្លួនខាងលើឈ្មោះ MT Orapin 4 បានមកដល់ផែ Sri Racha ប្រទេសថៃ វិញហើយ កាលពី ថ្ងៃអាទិត្យ កន្លងទៅនេះ ។ បន្ថែមពីលើនេះ សេចក្តីរាយ ការណ៍ បញ្ជាក់បាន អោយដឹងថា ក្រុមចោរសមុទ្រទាំងនោះ បានចេញសកម្មភាព ប្លន់ របស់ខ្លួន ដោយបានលួចយក ប្រេង ពីនាវា និង បំផ្លិចបំផ្លាញចោល រាល់ឧបករណ៍ទាក់ទងទាំងអស់ ។
គួរបញ្ជាក់ថា នាវាដឹកប្រេងខាងលើ បានបាត់ខ្លួន ក្រោយពីបានបាត់ការទាក់ទងខណៈក៏កំពុងតែ ធ្វើដំណើរ លើដែនសាគរ ដឹកប្រេងទៅកាន់ ប្រទេស ឥណ្ឌូនេស៊ី ក្រោយពីបានចាកចេញពីផែ ប្រ ទេសសឹង្ហបុរី កាលពីថ្ងៃអង្គារ ។ បើយោងតាមសេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា បើចាប់ គិតចាប់ពីខែមករា ដល់ខែ មិនា មានការវាយប្រហារ ស្រដៀងគ្នានេះ លើដែនទឹកនៃឈូងសមុទ្រ ប្រទេស ឥណ្ឌូនេស៊ី ជាង ២៣ ដង រួចមកហើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ