ព័ត៌មានអន្តរជាតិ ៖ នាវាមួយគ្រឿង ដែលត្រូវបានគេជឿថា ជារបស់សហគ្រាសមួយ របស់ប្រទេស សឹង្ហបុរី កាលពីវេលា រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ មិថុនា ពោល ម៉ោង ១២ និង ៤៥នាទីត្រូវ បានគេបញ្ជាក់បានអោយដឹងថា មានការហ៊ុមព័ន្ធ ពីសំណាក់ក្រុមចោរសមុទ្រ នៅឯវិសាលភាព ដែនសាគរ តំបន់ មហាសមុទ្រចិន ភាគខាងត្បូង ។
កងទ័ពជើងទឹក ប្រទេស សឹង្ហបុរី បានគូសបញ្ជាក់អោយដឹង នៅលើទំព័រ ហ្វេសប៊ុក របស់ខ្លួន អោយដឹងថា ភ្លាមៗនោះ វិនាទី នៃការចេញធ្វើសកម្មភាព ពីសំណាក់ ក្រុមចោរសមុទ្រ ក្រុមការងារយើងខ្ញុំ បានបញ្ជូននាវា ចេញទៅជួយសង្គ្រោះ ។
The RSS Gallant គឺជានាវា គ្រឿងដំបូង ដែលបានទៅដល់កន្លែងកើតហេតុ ស្របពេលដែលមាន ការចូលរួមសហការ ធ្វើបទអន្តរាគមន៍ ចំពោះ ការប៉ុនប៉ងធ្វើសកម្មភាពខាងលើ ពីសំណាក់អាជ្ញា ធរមកពី ប្រទេសម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ។ គួរបញ្ជាក់ថា ស្របពេលដែល វត្តមាន នាវា ៣ គ្រឿង មកពីអន្តរប្រទេស នៅតំបន់ប៉ុនប៉ង ចេញធ្វើសកម្មភាព ហើយនោះ នាវា ក្រុម ចោរសមុទ្រ ទាំង នោះ ក៏បានធ្វើការរត់គេចខ្លួន បាត់ស្រមោលតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia