CamNews

ព័ត៌មានអន្តរជាតិ 

នាវាដឹកប្រេង ពីថៃ ទៅ ម៉ាឡេស៊ី ត្រូវបានគេជឿថា ក្រុមចោរសមុទ្រ ប្លន់បានសម្រេច

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន សឹង្ហបុរី channelnewsasia វេលាមុននេះ បន្តិច ក្រោយពីបាន ដកស្រង់ សេចក្តីរាយការណ៍ ពីការិយាល័យ ដែនសមុទ្រ អន្តរជាតិ បានចុះសម្រង់ អត្ថបទសារព័ត៌ មានអោយដឹងថា នាវាដឹកប្រេង របស់ប្រទេសថៃ ដែលបានធ្វើដំណើរតាមផ្លូវទឹក ពីសឹង្ហបុរី ទៅ ប្រ ទេសម៉ាឡេស៊ី នោះ  ត្រូវបានគេជឿថា ត្រូវបាន ក្រុមចោរសមុទ្រ ធ្វើការប្លន់ និង ចាប់ជម្រិតបានសំ រេច ខណៈនាពេលថ្មីៗនេះ  មានការចេញធ្វើសកម្មភាពជាញឹកញយ ពីបណ្តា ក្រុមចោរសមុទ្រ នៅ លើដែនទឹក តំបន់អាស៊ីភាគ អាគ្នេយ៍ ។

សេចក្តីរាយការណ៍  បន្តអោយដឹងថា  នាវាដឹងប្រេង ម៉ាសូត MT Orapin 4 រួមមាននាវិក នៅលើនាវា ដល់ទៅ ១៤ រូបនោះ   បានបាត់ការទំនាក់ទំនង  ជាមួយនឹងម្ចាស់នាវា  ក្រោយពីបានធ្វើដំណើរចាក ចេញតាំងពីថ្ងៃអង្គារ មកម្ល៉េះ ពោល ក្នុងប្រតិបត្តិការ របស់ខ្លួនឆ្ពោះ ទៅប្រទេស ម៉ាឡេស៊ី ។

មន្រ្តីជាន់ខ្ពស់មួយរូប បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រសារព័ត៌មានអោយដឹងថា វាពិតជាអាចទៅ រួច ក្នុងការលើកឡើង បានថា នាវាខាងលើ ត្រូវបានក្រុមចោរសមុទ្រ ប្លន់ ក៏ដូចជា ចាប់ជម្រិតពីព្រោះ ថានៅពេលថ្មីៗនេះ ក្រុមចោរសមុទ្រ បានចេញធ្វើសកម្មភាព វាយប្រហារ បណ្តា នាវាភាគច្រើន នៅ ក្នុងតំបន់ ដោយពួកវា   បានប្រើប្រាស់   នាវាដឹកទំនិញ  ដោយនៅក្នុងនោះ មានការជម្រុញ ក៏ដូចជា ទទូច អោយមានការខិតខំប្រឹងប្រែង រកមកវិញ នូវបេក្ខភាព នាវាដឹកប្រេងខាងលើ ។

គួររំឭកថា កាលពីអំឡុងខែ មេសា កន្លងទៅនេះ    ធ្លាប់មានករណីម្តងរួចមកហើយ ក្រុមចោរសមុទ្រ ប្លន់នាវាដឹកប្រេង របស់ប្រទេសថៃ   នៅឯឈូងសមុទ្រ  ភាគខាងកើត ប្រទេស ម៉ាឡេស៊ី ដោយបាន ធ្វើការវាយប្រហារ កាពីទែន អោយមានរបួស ខណៈបានលួចប្រេង អស់មួយចំនួនដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Singapore,  Indonesa,  Asia,  Int news,  Breaking news,  Unt news,  Asia,  Asean,  Tanker,  Ship,  Ferry,  Sea