CamNews

កីឡាអន្តរជាតិ 

Jurgen Klopp បង្ហាញពីជំហ៊ានដំបូងនៃការដឹកនាំ ក្លឹប Liverpool

ព័ត៌មានកីឡា៖ លោក Jurgen Klopp ដែលជាគ្រូបង្វឹកថ្មីជនជាតិ​ អាល្លឺម៉ង់ របស់ក្លឹប Liverpool បានប្រាប់ទៅ​កាន់កីឡាករ របស់គាត់ថា Melwood គឺជាទីស្នាក់ការកណ្ដាលនៃកីឡាបាល់ទាត់ ហើយស្របពេលនោះផង​ដែរ គាត់មានបំណងបង្កើតច្បាប់ទម្លាប់ថ្មីសម្រាប់ការគ្រប់គ្រងរបស់គាត់​។​

លោក Jurgen Klopp ទើបតែត្រូវបានតែងតាំង តំណែងជាអ្នកគ្រប់គ្រងក្នុងក្លឹប Liverpool បន្ទាប់ពីលោក ​Brendan Rodgers បានចាកចេញ ក៏បានឆ្លៀតឱកាស បង្កើតច្បាប់ថ្មី ជាមួយនឹងការហាមប្រាមការចូលរួមពី ប្រពន្ធកីឡាករ និង មិត្ដស្រីជាដើម ក្នុងពេលវេលាដែលកំពុងហ្វឹកហាត់។ ស្របពេលជាមួយគ្នានោះ​ផង​ដែរ គាត់បានប្រាប់ទៅកាន់កីឡាករ របស់គាត់ថា ក្នុងបរិវេណ Melwood គឺជាទីតាំងសម្រាប់ការហ្វឹកហាត់ កីឡាបាល់ទាត់ដ៏សំខាន់។ ពាក្យសម្ដីទាំងនោះ ត្រូវបានគាត់ប្រកាសយ៉ាងជាក់ច្បាស់ កាលពីថ្ងៃជួបប្រជុំក្រុមកីឡាករ ដោយ ឡែកគាត់ក៏បានពន្យល់ដែរថា គាត់ចង់ឃើញទីតាំងហាត់កីឡាមួយនោះ គឺក្លាយទៅ​ជាទីតាំង​ថ្មីដែលពោពេញសុទ្ធសឹងទៅដោយ​កីឡាករថ្មីផងដែរ ព្រមជាមួយនឹងការប្ដេជ្ញាចិត្ដ យ៉ាងមុត​មាំសម្រាប់​​ការហ្វឹកហាត់។ មិនត្រឹមតែប៉ុណ្ណោះ ស្របពេលនៃការបង្ហាញនោះផងដែរគាត់ ក៏បានប្រាប់ពីជំហ៊ាន​​ដំបូងនៃគោលដៅ គឺគាត់ចង់ពង្រឹងលើផ្នែកស្មារតីជាមុនសិន ព្រោះកាត់យល់ថា ផ្នែកនេះគឺប្រើប្រាស់​​ពេលវេលាខ្លី​​នឹងមានប្រសិទ្ធភាពច្រើនចំពោះកីឡាករ ។ 

លោក Jurgen Klopp បានថ្លែងថា គាត់ត្រូវតែផ្ដល់ឲ្យកីឡាករទាំងអស់ នូវកាតព្វកិច្ចជាច្រើនដែលពួកគេអាចធ្វើទៅបាន ហើយតាមពិតទៅ កាតព្វកិច្ចទាំងនោះ គឺជាការពង្រឹងផ្នែកស្មារតី ដោយចាប់ផ្ដើមពីជំហ៊ាន​ដំបូង រហូតដល់ជំហ៊ានបញ្ចប់។ តាមគំនិតរបស់គាត់ ចំពោះ យុទ្ធសាស្រ្ដដឹកនាំរបស់​ Brendan ក៏មិន​​អន់ដែរ​ ប៉ុន្ដែស្ថានភាពគឺខុសគ្នា គាត់ត្រូវការពេលវេលា ដែលចំបាច់បំផុត។ ហើយម្យ៉ាងវិញទៀត ការ​​ពង្រឹងស្មារតី ខំប្រឹងហ្វឹកហាត់ ដោយផ្ដោតសំខាន់ នឹងការងារគឺជា យុទ្ធសាស្រ្ដដែលប្រើពេលវេលា ខ្លី សម្រាប់​បណ្ដុះបណ្ដាល ពោលសម្រាប់ការពង្រឹងផ្នែករាងកាយ មិនសូវចាំបាច់នោះទេ ។ 

ទិដ្ឋភាពដ៏ប្លែក​ដែល លោក Jurgen Klopp ទើបតែចូលមកកាន់តំណែងភ្លាមៗ បានធ្វើឲ្យកីឡាករ មួយចំនួន​មានភាពជឿជាក់​ នឹងសង្ឃឹមយ៉ាងរឹងមាំ ថាយន្ដការដឹកនាំរបស់គាត់ គឺនឹងមានប្រសិទ្ធភាព។ ហើយ​ជំហ៊ានដំបូងនៃការសាកល្បងប្រកួត គឺក្រុម Liverpool នឹងត្រូវប៉ះជាមួយ ក្រុមម្ចាស់ផ្ទះ Tottenham នៅ​យប់​នេះ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror


Tags: sport news jurgen klopp melwood rodgers​ tottenham