CamNews

តារា 

លេចចេញរូបភាពអាក្រាតកាយ របស់តារាចម្រៀងស្រីកូរ៉េ

ថ្មីៗនេះ Forum ជាច្រើននៅកូរ៉េខាងត្បូងកំពុងមានការភ្ញាក់ផ្អើល នឹងការលេចចេញនូវរូបភាព
ពីរសន្លឹករបស់តារាចម្រៀងស្រីកូរ៉េនាង Sori ក្នុងស្ថានភានមិនពាក់អាវនៅលើគ្រែ។

ជាក់ស្តែងក្រោយពេលលេចចេញនូវរូបភាពនេះ ខាង Sori បាននិយាយថា រូបភាពទាំងនោះគឺ
ត្រូវបានថតនៅពេលដែលនាង ទៅហាងថែរក្សាស្បែក និងគូររូបស្មាខាងក្រោយ តាមបែបឥណ្ឌា។

តំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ Sori បានឲ្យដឹងថា"វាជារឿងមិនសប្បាយចិត្តមួយ នៅពេលមាន
រឿងដូច្នេះកើតឡើងនៅពេលនេះ។ តាមរយះការស៊ើបអង្កេតនៅលើអ៊ីនធឺណេត ពួកយើងរកឃើញ
ថារូបភាពសិចស៊ីរបស់ Sori ត្រូវបានថតចេញពីទូរស័ព្ទមួយ កាលពីពីរបីសប្តាហ៍មុននេះ។ ពួកយើង
កំពុងតែតាមដានថែមទៀតតាមរយះ IP ដើម្បីស្វែងរកទីតាំងកុំព្យូទ័រ ដែលបង្ហោះរូបភាពទាំងនេះ
ឡើង។ ពួកយើងនឹងមានចំណាត់ការតាមច្បាប់ នៅពេលយើងរកឃើញវា" ៕

ដោយ៖ សិលា
ប្រភព៖ VGT


Tags: Women artists nude on the bed entertainment korean star