មានបុរសម្នាក់ ជំនាញខាងហិតគូថមាន់ ថ្ងៃមួយនៅទីលាន ប្រជល់មាន់ មានប្រជល់មាន់ដែល
នាំមកពីគ្រប់ទីកន្លែង ហើយនៅទីនោះ មានមនុស្សជាច្រើន បានយកមាន់ របស់ខ្លួនមកអោយ
បុរសនោះហិត ដើម្បីចង់ដឹងពីសមត្ថភាពជំនាញរបស់បុរសនោះ។
ហិតមាន់ទី១៖ បុរសនោះទាយថា ពូជមាន់ យកមកពីខេត្តព្រៃវែង!
ហិតមាន់ទី២៖ បុរសនោះទាយថាពូជមាន់ យកមកពីខេត្តបាត់ដំបង!
ស្រាប់តែពេលនោះ មានចោរម្នាក់ បានយកមាន់ដែលគាត់ទើបតែលួច បានពីយប់អោយបុរស
នោះហិត ហិតរួចភ្លាមបុរសភ្លាត់មាត់ថា៖ យី!!នេះមាន់អញដែលបាត់ការពីយប់មិញទេតើ!
ចោរ៖ អុញ! ម្ចាស់គេសោះ! ចំាពេលណាទៀត បានរត់!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke