ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid ដែលត្រូវប៉ូលីសនាំខ្លួនទៅសួរចម្លើយកាលពីម្សិលមិញ ពេលនេះត្រូវចៅក្រមតុលាការប្រទេសបារាំង សម្រេចចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសារពណ៌ខ្មៅ ដែលបានផ្ញើរទៅមិត្ដភក្ដិរួមក្រុមជម្រើសជាតិ បារាំងគឺកីឡាករ Mathieu Valbuena ដោយការគម្រាមកំហែង បង្ហោះវីដេអូ អាសអាភាស ដើម្បីជំរិតទារប្រាក់។
Karim Benzema ត្រូវបានមន្ដ្រីប៉ូលីសប្រទេសបារាំង ចាប់ខ្លួនកាលពីថ្ងៃម្សិលមិញ ក្រោយជាប់ការសង្ស័យ ថាបាន រួមចំណែកលើករណីសារពណ៌ខ្មៅបានគម្រាមកំហែង កីឡាករ Mathieu Valbuena។
យោងតាមមន្ដ្រីអ្នកនាំពាក្យ របស់ព្រះជាអាជ្ញាប្រចាំទៅទីក្រុង Versailles បានថ្លែងឲ្យដឹងថា កីឡាករ Karim Benzema កំពុងតែស្ថិតក្នុងការសើបអង្កេត ទៅលើករណី ពីបទផ្សំគំនិតគ្នារៀបចំគម្រោងនេះឡើង ដោយចេតនា ។ ហើយរបាយការណ៍ AFP ក៏បានរៀបរាប់ផងដែរថា កីឡាករគាត់បានពន្យល់ ថាខ្លួនគាត់ ដោយឈានទៅដល់ បញ្ហាវីដេអូអាសអាភាសរបស់ Valbuena ក្នុងនាមគាត់ជា មិត្ដភក្ដិតាំងពីតូចមក រូបគាត់ក៏ត្រូវបានទទួលរងការវាយប្រហារផ្ញើរសារខ្មៅ ដោយក្រុមមនុស្សទាំងនោះផងដែរ ។
ដោយយោងតាមទោសកំហុស ប្រសិនជាកីឡាករពិតជាបានប្រពិ្រត្ដិមែននោះ គឺអាចនឹងត្រូវជាប់គុក ដល់ទៅ ៥ឆ្នាំ ។
មកទល់ពេលនេះ Karim Benzema ត្រូវបានគេ ហាមប្រាមការជួបគ្នាជាមួយមិត្ដភក្ដិរបស់ខ្លួន គឺកីឡាករ Mathieu Valbuena ។ ហើយចំណែកលោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិ ក៏ចេញសេចក្ដីថ្លែងការណ៍ផងដែរថា Benzema ត្រូវខកខានការប្រកួត ជម្រើសជាតិ ចំនួនពីរប្រកួត គឺរប៉ះជាមួយ អល្លឺម៉ង់ និង អង់គ្លេស។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ xinhuanet