CamNews

ព័ត៌មានជាតិ 

ពីថ្ងៃទី០១ដល់ថ្ងៃ ០៥ ខែមករា សមត្ថកិច្ចផាកពិន័យ បានថវិកាជិត ៣៤០លានរៀល លើការអនុវត្តច្បាប់ចរាចរណ៍ថ្មី

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃ០១ ដល់ថ្ងៃ០៥ ខែមករា ឆ្នាំ២០១៦ កម្លាំងនគរបាលចរាចរណ៍ បានផាកពិន័យថវិកា បានជិត ៣៤០លានរៀលនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

របាយការណ៍ ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានឲ្យដឹងថា ការផាកពិន័យដែលបានមកពីការអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោកថ្មី ដែលចាប់អនុវត្តគិតចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៦។ ទឹកប្រាក់ដែលផាកពិន័យបាន ៣៣៩,៧២៧,០០០រៀល ក្នុងនោះបានមកពីការផាកពិន័យឡាន ដែលបង់ថវិការួចមានចំនួន ១៩៤, ១៧៨,០០០រៀល និង ការផាកពិន័យម៉ូតូបាន ១៤៥,៥៤៩,០០០រៀល។

សូមបញ្ជាក់ថា សម្រាប់ការផាកពិន័យនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ វិញ គឺមាន ៦២,០០០,០០០​រៀល បានពីការផាកឡាន ៤០,៥៤៥,០០០រៀល និង បានពីការផាកម៉ូតូ ២១,៤៥៥,០០០រៀល។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ។

ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត ១០នាក់ (ក្នុងនោះមានស្រី ៣នាក់) និង រងរបួសធ្ងន់ ១១នាក់ រងរបួសស្រាល ២នាក់៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP