វីដេអូផ្សាយបន្តផ្ទាល់ក្នុងកំឡុងពេលបង្ហោះគ្រាប់រ៉ុកកែត បានបង្ហាញឲ្យឃើញពីគ្រាប់រ៉ុកកែតកំពុងបាញ់ឆ្ពោះទៅលើមេឃ ដែលគ្មានចំណុចណាមួយបញ្ជាក់ថាវាមានបញ្ហានោះទេ។ វាមិនច្បាស់ទេថា គ្រាប់រ៉ុកកែតដែលមាន ផ្កាយរណបទំនាក់ទំនង នោះ បានចូលគន្លងវា ឬយ៉ាងណា។
ចិន បានបាញ់គ្រាប់រ៉ុកកែតដែលមាន ផ្កាយរណបទំនាក់ទំនង នៅម៉ោង 7:23 យប់ ក្នុងពេលដែលមេឃ មានសភាពស្រឡះ នៅឯកោះហៃណានប្រទេសចិនភាគខាងត្បូង។
យោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងថា គ្រាប់រ៉ុកកែតនោះ មានអង្កត់ផ្ចិត ៥ ម៉ែត្រ និងកម្ពស់ប្រមាណ៥៧ម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីផ្ទុកបាន ២៥ តោននៃ payload ទៅក្នុងគន្លងរបស់វា។
ការបាញ់បង្ហោះគ្រាប់រ៉ុកកែត Long March-5 ទាំងនេះ គឺជាការរៀបចំសម្រាប់ China's lunar probe ដោយសង្ឃឹមថាវាជាគ្រាប់ចុងក្រោយនៃការសាកល្បងនេះ។ វាមិនទាន់ច្បាស់នៅឡើយទេ ដែលការបរាជ័យនេះ នឹងប៉ះពាល់ដល់គម្រោងចុងឆ្នាំនេះ ឬយ៉ាងណា៕
ប្រែសម្រួល៖ High
ប្រភព៖ CNN