CamNews

កីឡាអន្តរជាតិ 

Liverpool នៅតែបន្ដអូសក្រលា ជាមួយសំណើររបស់ Raheem Sterling ស្របពេលរដូវកាលថ្មីកាន់តែខិតជិតចូលមកដល់

ព័ត៌មានកីឡា៖ ខ្សែបម្រើប្រយុទ្ធ​ Liverpool ដែលកំពុងស្ថិតក្នុងការជជែកពិភាក្សាគ្នាដើម្បីសម្រេចបានគោលដៅ​រួមមុនរដូវកាលថ្មីចូលមកដល់ ពេលនេះ​ទទួលបានការពេញចិត្ដជាខ្លាំងពីអ្នកដឹកនាំក្រុម គឺកីឡាក​រ Steven Gerrard ។ 

កីឡាករ Raheem វ័យ ២០ ឆ្នាំនៅមិនទាន់បានសម្រេចចេញជារួបរាងផ្លែផ្ការនៅឡើយទេ​ លើសំណើរ​បន្ដរបស់កីឡាករ ចំពោះក្រុម។​ ប៉ុន្ដែក្រៅពី Liverpool ទៅគេមើលឃើញនៅមានក្រុមក្លឹបជាច្រើនដែល​កំពុងតែមាន​ចំ​ណាប់អារម្មណ៍ លើកសមត្ថភាពរបស់កីឡាករ តួយ៉ាងដូចជា Bayern Munich ជាដើម។  

មុនពេលនៃថ្ងៃការប្រកួតធំចូលមកដល់ប៉ះជាមួយ Arsenal នៅថ្ងៃី អាទិត្យសប្ដាហ៍នេះ​ Steven Gerrard​បាននិយាយប្រាប់អ្នកការសែតថា រួបគាត់ពិតជាពេញចិត្ដនិង​ទេព្យកោសល្យ​របស់ Raheem ហើយក៏មិន​ចង់ឲ្យគាត់ចាកចេញដែរ ។​ លើពីនេះទៅទៀត គាត់គិតថា Liverpool គឺជាក្លឹបដែលល្អបំផុតសម្រាប់គាត់​ជាពិសេស ក្រោយពេលនៃការប្រកួត​ប៉ុន្មានឆ្នាំក្រោយថ្មីៗនេះ គាត់លេងបានល្អ ហើយអ្នកគាំទ្រក៏កាន់តែ​មានទំនុកចិត្ដស្រលាញ់គាត់ទៀតផង ។ ដូច្នោះគាត់សង្ឃឹមថា ថ្ងៃអនាគត Raheem នឹងក្លាយជាកីឡាករល្បី​ប្រ​ចាំនៅ Liverpool ។ 

ថ្លែងពីសម្ដីរបស់លោក Brendan Rogers ថ្នាកដឹកនាំក្រុម Liverpool បានមានប្រសាសន៍ប្រាប់អ្នកការ សែត​ថា​​​ គាត់សុំពេលសម្រាកមួយរយៈសិនចំពោះរឿងកិច្ចកុងត្រាថ្មីរបស់ Reheem ដោយគាត់​និងមិនសម្រេចចិត្ដឲ្យមាន​ផលប៉ះពាល់ដល់ កីឡាករឡើយ ហើយរឿដែលសំខាន់ គាត់សង្ឃឹមថា Rehemm និងខិតខំប្រឹងប្រែង​បំពេញនូវស្នាមញញឹមរបស់ក្រុមជាមួយកីឡាករដដៃទៀត ដើម្បីជាគំរួដ៏ល្អបំផុតក្នុង​អាជីពជាអ្នកកីឡាករបាល់ទាត់ដូចគ្នា។ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ skysports 


Tags: Sport News Liverpool Raheem Sterling