CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បញ្ជូនមីស៊ីលរយៈ ចម្ងាយមធ្យម ទៅកាន់ឈូងសមុទ្រ ភាគខាងកើត

សេអ៊ូល៖ ប្រភពពីអ្នកវិភាគ ផ្នែកចារកម្មជាច្រើន នៅទីក្រុង សេអ៊ូល បាននិយាយនៅ ថ្ងៃ
ព្រហស្បតិ៍នេះថា ប្រទេស កូរ៉េខាងជើង ថ្មីៗនេះ បានបញ្ជូនមីស៊ីល រយៈចម្ងាយមធ្យម ទៅ
កាន់ឈូងសមុទ្រ ភាគខាងកើតរបស់ខ្លួន ដើម្បីបង្ហាញពីអំណាច ផ្នែកយោធា ឬបង្ហាញពីការ
ប្រុងប្រៀបក្នុងការ ធ្វើសង្គ្រាម។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍ ទី០៤
ខែមេសា ឆ្នាំ២០១៣ថា ការបញ្ជូនមីស៊ីល យ៉ាងច្បាស់ក្រឡែតរបស់ កូរ៉េខាងជើង ទៅកន្លែង
ថ្មីនេះ បានកើតឡើង យ៉ាងឆាប់រហ័ស បន្ទាប់ ពីសហរដ្ឋអាមេរិក គ្រោងនឹងដាក់ពង្រាយ
ប្រព័ន្ធការពារមីស៊ីល និងប្រព័ន្ធរ៉ាដា នៅកោះហ្គូម ក្នុងទឹកដីនៃមហា សមុទ្រ ប៉ាស៊ីហិ្វចនោះ
មក។

ពាក់ព័ន្ធនឹងការដាក់ពង្រាយនេះ គេមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយថា ថាតើមីស៊ីលទំាង
នោះ ដាក់ក្បាលគ្រាប់ ហើយឬនៅ ប៉ុន្តែប្រភពជាច្រើនបានព្យាករណ៍ថា រដ្ឋាភិបាលទីក្រុង
ព្យុងយ៉ាង ហាក់ដូចជាចង់បាញ់ មីស៊ីល រយៈចម្ងាយមធ្យម នៅក្នុងខែមេសានេះ ខណៈកូរ៉េ
ខាងជើង ប្រារព្ធពិធិ ខួបកំណើតរបស់អ្នកស្ថាបនិក ប្រទេស ខ្លួនគឺលោក គីម អ៊ីលស៊ុង។

ការបោះជំហានរបស់យោធាកូរ៉េខាងជើង ក្នុងការបង្កើនសមត្ថភាព កម្លំាងយោធានេះ ជាការ
គម្រាម កំហែងមួយ ដើម្បីប្រឆំាងនឹងប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងសប្តាហ៍
ថ្មីៗនេះ និងបន្ទាប់ពី ប្រទេសកុម្មុយនីស មួយនេះ ប្រកាសថា ខ្លួននឹងវាយប្រហារអាមេរិកនោះ។

គួរបញ្ជាក់ផងដែរថា ទាក់ទិននឹងមីស៊ីលរយៈចម្ងាយ មធ្យមរបស់កូរ៉េខាងជើង ប្រទេសនេះ មិន
ទាន់បាន សាក ល្បងមីស៊ីល ប្រភេទនេះឡើយទេ ប៉ុន្តែបើតាមការប៉ាន់ស្មាន មីស៊ីលរយៈចម្ងាយ
មធ្យមនេះ អាចបាញ់បាន រយៈចម្ងាយពី ៣.០០០គីឡូម៉ែត្រ ទៅ៤.០០០គីឡូម៉ែត្រ គឺអាចវាយប្រ-
ហារ មូលដ្ឋានអាមេរិក នៅកោះហ្គូម ពី ចម្ងាយបានផងដែរ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ