ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea របស់លោក Jose Mourino បានស្គាល់រសជាតិជោគជ័យ មួយការប្រកួតហើយ ក្រោយពីចាប់ផ្ដើមបើកទំព័ររដូវកាល Premier League អស់រយៈពេល ៣ ការប្រកួតកន្លងមក។
Chelsea បានរំកិលខ្លួនឡើងមកបន្ដិចម្ដងៗ ក្រោយពីផ្ដួលក្រុមម្ចាស់ផ្ទះ West Brom កាលពីយប់មិញ ក្នុងលទ្ធផលពិន្ទុ ៣-២ ក្រោមបច្ចេកទេសនៃការស្វែងរកគ្រាប់ដោយកីឡាករ Pedro នៅនាទីទី ២០ Diego Costa នៅនាទីទី ៣០ និង មួយគ្រប់ចុងក្រោយនៅនាទីទី ៤២ ដោយកីឡាករ Azpilicueta។ ចំណែកក្រុមម្ចាស់ផ្ទះវិញ ក៏អាចរកបានគ្រាប់បាល់ ២គ្រាប់ផងដែរ ដោយកីឡាករ Morrison នៅនាទីទី ៣៥ និង ៥៩ ។ ទន្ទឹមគ្នានឹងការបង្ហាញលទ្ធផលនៃការប្រកួត Chelsea ក៏បានរបូតកីឡាករខ្សែការពារមួយរូបផងដែរ គឺ John Terry ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម នៅពាក់កណ្ដាលតង់ទី ២ ដោយអាជ្ញាកណ្ដាល Mark Clattenburg។
គូសបញ្ជាក់ផងដែរថា Chelsea បើកការប្រកួត ពីរការប្រកួតដំបូង បានទទួលលទ្ធផល ២ ស្មើរជាមួយ ក្លឹប Swansea និងជើងប្រកួតទី២ ប៉ះជាមួយ Man City ចាញ់ក្នុងលទ្ធផល ៣-០ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី