ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅកាន់ទឹកដី អាល្លឺ សម្រាប់ការប្រកួត យប់នេះ ដោយប៉ះជាមួយ នឹងម្ចាស់ផ្ទះ Bayern Munich ខណៈដែលក្លឹប នេះបានត្រូវ Arsenal បំបាក់រួចម្ដងហើយ កាលពីជើងទីមួយ ក្នុងទឹកដី អង់គ្លេស ក្រោមលទ្ធផលពិន្ទុ ២-០ ក្នុងព្រឹត្ដិការណ៍ Champions League វគ្គចាប់ក្រុម។
មកទល់នឹងពេលនេះ បើទោះបីជាលទ្ធផលធ្លាប់បរាជ័យហើយម្ដងក៏ដោយ ប៉ុន្ដែលោក Pep Guardiola ថ្នាក់ដឹកនាំក្លឹប Bayern Munich នៅតែសង្ឃឹមថា Arsenal នឹងត្រូវខ្ទាតចេញពីក្រុមជាមិនខានឡើយ សម្រាប់មួយការប្រកួតយប់នេះ ។
Arsenal បានបរាជ័យពីរការប្រកួត រួចទៅហើយ មុនពេលដែល មានឱកាសចុងក្រោយត្រូវ យកឈ្នះ Bayern ហើយស្របពេល Bayern វិញក៏បានឈ្នះពីរការប្រកួតហើយផងដែរ តែបែជាមកចាញ់ក្រោមដៃ Arsenal ទៅវិញ ។ តែទោះជាយ៉ាងណា Arsenal ធ្វើដំណើរលើកនេះ ប្រកបទៅដោយ ភាពក្លាហាន នឹងទឹកមុខរីករាយ ក្នុងនាមជាភ្ញៀវ ។
លោក Pep Guardiola បានថ្លែងក្នុងសន្និសិតការសែតមុនការប្រកួតថា Arsenal គឺជាក្លឹបខ្លាំង ហើយមហិច្ឆិតារបស់គេ ក៏មិនអន់ដែរ ។ ដោយឡែក ក្នុងការប្រកួតនេះ ក្លឹបពិតជាដាក់ខ្សេប្រយុទ្ធដដែលគឺ Olivier Giroud មកជាមួយជាមិនខានឡើយ ប៉ុន្ដែទោះជាយ៉ាងណា ក្នុងដំណាក់កាលនេះ គឺពិបាកធ្វើខ្លាំងហើយ ។
ក្បួនរៀបចំរបស់ក្លឹប Bayern Munich
ក្បួនរៀបចំ របស់ Arsenal
ចំណែកលោក Arsene Wenger វិញក៏បានថ្លែងផងដែរថា គាត់មិនចង់ដណ្ដើមអ្វីពី Bayern Munich នោះទេ ហើយគាត់ក៏ដឹងដែរ សម្រាប់ការហ្វឹកហាត់របស់ពួកគេពិតជាខ្លាំងណាស់ តែទោះជាយ៉ាងណា គាត់នៅតែគិតថា នេះគឺជាឱកាសល្អបំផុត សម្រាប់ក្រុមរបស់គាត់ ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅមុខជានិច្ច។ ហើយមិនត្រឹមតែប៉ុណ្ណោះ គាត់ចង់បញ្ជាក់នូវអ្វីដែលបានប្ដេជ្ញាចិត្ដ កន្លងមក ដោយគាំទ្រឲ្យកីឡាករទាំងអស់ ផ្ដោតអារម្មណ៍ ធ្វើនូវរឿងអ្វីដែលខ្លួនកំពុងតែគិត ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ sport360