ព័ត៌មានកីឡា៖ ទីបំផុត ក្លឹបទាំងពីរ រវាង Barcelona នឹង Man United បានស្រុះស្រួលគ្នាទាំងស្រុងហើយ លើទីផ្សារកីឡាករ Pedro ដែល នឹងផ្ទេរចូលទឹកដី Premier League នាមុនពេលរដូវកាលចាប់ផ្ដើមពេលខាងមុខនេះ។
Man United បានសម្រេចិត្ដផ្ទេរយកខ្សែស្លាបរបស់ក្លឹប Barcelona គឺកីឡាករ Pedro ក្នុងតម្លៃខ្លួន ២២ លានផោន មុនពេលរដូវកាល Premier League ចាប់ផ្ដើម ។ Pedro ថ្វីត្បិតតែក្លឹប យល់ព្រមលក់ទៅ ឲ្យ Man United មែន ប៉ុន្ដែក្ដីរំពឹងរបស់ក្លឹប ចង់ឲ្យកីឡាករនៅបន្ដជើងប្រកួត មួយវគ្គបន្ដទៀតសិន នៅសប្ដាហ៍ក្រោយក្នុងព្រឹត្ដិការណ៍ Uefa Super Cup ។ Man United ពិតជាសប្បាយរីរាយជាខ្លាំង ដោយសម្រេចបានទីផ្សារកីឡាករ រូបនេះ ដើម្បីចូលមក កាន់តំណែង របស់ Di Maria ដែលក្លឹបទើបតែលក់កទៅឲ្យ PSG កាលពីប៉ុន្មានថ្ងៃមុននេះ។
Pedro ក្រោយពីក្លឹបទាំងពីរត្រូវរូវគ្នាហើយនោះ លោក Louis Van Gaal ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ដិចបន្ដូចដែរថា Barcelona មានខ្សែប្រយុទ្ធ ២រូបល្បីៗផងដែរហើយគឺ កីឡាករ Messi និង Neymar ដែលអាចជ្រោមជ្រែងក្លឹប ឲ្យកាន់តែខ្លាំង ចំណែក Pedro នៅទីនោះគឺនៅតែក្រោយ ពួកគេតែប៉ុណ្ណោះ។ លោក Luis Enrique ពិតជាចង់រក្សាកីឡាករម្នាក់នេះ រហូតដល់ សប្ដាហ៍ក្រោយ ទើបអនុញ្ញាតឲ្យមកកាន់ទឹកដី Premier League ព្រោះចង់បន្ដការប្រកួត ក្នុងព្រឹត្ដិការណ៍ Uefa Super Cup ប៉ុន្ដែគ្រប់យ៉ាងសម្រេចតែ កីឡាករនោះទេ ថាតើគាត់ចង់នៅរឺក៏អត់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .goal.