CamNews

កីឡាអន្តរជាតិ 

សាហាវម្ល៉េះ ម្ចាស់ក្លឹប Real Madrid ហ៊ានឲ្យតម្លៃប្រាក់ខែ Neymar ស្មើនឹងប្រាក់ខែ Ronaldo ពីរដង

ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Real Madrid លោក Florentino Perez ត្រូវបានអ្នកសារព័ត៌មានចុះផ្សាយថា រូបលោកបានត្រៀមខ្លួនជាស្រេចនឹងផ្ដល់ប្រាក់ខែដល់កីឡាករ Neymar ស្មើនឹងចំនួនប្រាក់ខែ Ronaldo ដល់​ទៅ ២ដង ប្រសិនជាកីឡាករពិតជាយល់ព្រមផ្ទេរខ្លួនចូលមកកាន់ទឹកដី Los Blancos។ 

លោក Florentino Perez មានចំណាប់អារម្មណ៍ចង់ទិញយកកីឡាករ Neymar ចូលមកកាន់ទឹកដី Real Madrid ភ្លាមៗ ដោយអះអាងថា នឹងផ្ដល់ប្រាក់ខែប្រចាំរដូវកាលចំនួន ៣៥ លានយូរ៉ូ​ ដែល Ronaldo អាចទទួលបានត្រឹមតែ ១៧លានតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រ realmadridnews ចុះផ្សាយកាលពីម្សិលមិញ។ 

Neymar គួរតែទទួលបានប្រាក់ខែបូក ក្នុងរដូវកាលថ្មីនេះ ជាមួយកិច្ចកុងត្រា ដែលមានចំនួនមិនចាញ់ Messi នោះទេ ។ ប៉ុន្ដែកន្លងមកនាពេលថ្មីៗនេះ កីឡាករក៏បានប្រកាសពិតម្លៃខ្លួន បោះទៅកាន់ Real Madrid ថាមានតម្លៃដល់ទៅ ១៩០ លានយូរ៉ូ ។ 

Real Madrid មានឱកាសផ្ទេរកីឡាករបានតែក្នុងរដូវកាលនេះតែប៉ុណ្ណោះ ដោយត្រូវជាប់បំរាម ហាមឃាត់រយៈពេលដល់ទៅ ២រដូវកាលបន្ទាប់។ តែទោះជាយ៉ាងណា ក៏ដោយប្រសិនជា Real Madrid ពិត​ជាហ៊ាន ផ្ដល់ទឹកប្រាក់តាមការកំណត់មែននោះ ក្លឹបអាចនឹងចំណាយលុយធំ ឬក៏ត្រូវលក់ Ronaldo ចេញ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ realmadridnews


Tags: Sport News Ronaldo Messi Neymar