ចៅហ្វាយក្រុង Corsica នៃប្រទេសបារាំង កាលពីម្សិលមិញ បានសម្រេចចិត្តហាមស្ដ្រីស្លៀកឈុត
ហែលទឹកបែបអ៊ីស្លាម បន្ទាប់ពីមានករណីវាយតប់គ្នា ដែលនាំឱ្យគ្រោះថ្នាក់ដល់ប្រជាជន។
យុវវ័យមួយក្រុមដែលមានគ្នាប្រហែល ១០នាក់ កាលពីចុងសប្ដាហ៍កន្លង បានខឹងសម្បាយ៉ាងខ្លាំង
នៅពេលបុរសកាន់សាសនាអ៊ីស្លាមម្នាក់ បានរអូរទាំថា មានគេលួចថតរូបប្រពន្ធខ្លួន នៅលើឆ្នេរ
សមុទ្រ នេះបើតាមទំព័រ Guardian។
ឈុតហែលទឹកបែបអ៊ីស្លាម ត្រូវបានហាមឃាត់នៅឯទីក្រុង Cannes និងទីក្រុង Corsica
មិនត្រឹមតែប៉ុណ្ណោះ ក្រុមយុវវ័យខាលើ បានទូរស័ព្ទហៅពុកម្ដាយរបស់ពួកគេមកកាន់កន្លែងកើត
ហេតុ ដែលបណ្ដាលឱ្យមានភាពតានតឹង ជាមួយនឹងក្រុមអ្នកកាន់សាសនាអ៊ីស្លាមចំនួន ៤គ្រួសារ។
ភាគីទាំងសងខាង បានយកដប ដុំថ្ម គប់ទៅវិញទៅមក ហើយរថយន្តចំនួន ៣គ្រឿងត្រូវបានដុត
បំផ្លាញ។ ករណីនេះ បានបណ្ដាលឱ្យមានមនុស្ស ៤នាក់ ត្រូវដេកពេទ្យ ក្នុងនោះមានស្ដ្រីមានផ្ទៃ
ពោះម្នាក់ផងដែរ។
Le Monde បានឱ្យដឹងថា នគរបាលប្រមាណជា ១០០នាក់ បានមកដល់កន្លែងកើតហេតុ និងបាន
ដំឡើងរបងការពារបណ្ដាគ្រួសារអ្នកកាន់សាសនាអ៊ីស្លាម។
នគរបាលកំពុងតែធ្វើការស្រាវជ្រាវដើម្បីឱ្យដឹងអំពីមូលហេតុដែលនាំឱ្យមានការប៉ះទង្គិចគ្នានេះ។
បើទោះបីគេនៅមិនទាន់ដឹងថា បញ្ហាបានកើតឡើងដោយមានការគេស្លៀកពាក់ឈុតហែលទឹកបែប
អ៊ីស្លាម ដែលហៅថា Burkini ដែរឬអត់ ប៉ុន្តែចៅហ្វាយក្រុង គឺលោក Ange-Pierre Vivoni នៅតែ
ប្រកាស ហាមមិនឱ្យស្លៀកឈុត Burkini ដើម្បីការពារសុវត្ថិភាពដល់ប្រជាជន។ Burkini គឺជាឈុត
ងូតទឹកសម្រាប់ស្ដ្រី អ្នកកាន់សាសនាអ៊ីស្លាម។ ឈុតនេះបង្ហាញតែមុខ និងចុងដៃចុងជើងប៉ុណ្ណោះ។
នគរបាលបំបែកក្រុមអ្នកតវ៉ា នៅតំបន់ Lupino ក្រុង Corsica បន្ទាប់ពីមានករណី
ប្រើអំពើហឹង្សា ទាក់ទឹននឹងឈុតហែលទឹកបែបអ៊ីស្លាម
គួររំលឹកថា មុននេះ កាលពីថ្ងៃទី ១២សីហា ចៅហ្វាយក្រុង Cannes លោក David Lisnard ក៏បាន
ប្រកាសហាមមិនឱ្យស្លៀកឈុតហែលទឹកដែលមានលក្ខណៈជាសាសនា នៅតំបន់លំហែកាយ
Riviera ផងដែរ។
ប្រែសម្រួល ៖ បុត្រា