បវរកញ្ញាក្នុងរដ្ឋមួយរបស់ Mexico បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នាមួយរវាងទាហាន
និងក្រុមជួញគ្រឿងញៀន ទិដ្ឋភាពនេះដូចទៅនឹងឈុតឆាកសំដែងនៅក្នុងខ្សែភាពយន្ដដែល
មានមនុស្សទស្សនាច្រើន គឺរឿង "បវរកញ្ញាគ្រាប់កាំភ្លើង" ដែលនិយាយពីទំនាក់ទំនងរវាង
ក្រុមសង្គមងងឹត ជាមួយនឹងបវរកញ្ញាមួយចំនួនរបស់ប្រទេសនេះ។
សាកសពរបស់ស្រីស្អាត Maria Susana Flores Garmez ដែលមានអាយុ ២០ឆ្នាំ ត្រូវបានរក
ឃើញ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា កន្លងទៅ នៅក្បែរកន្លែងប្រយុទ្ធគ្នា នៅក្នុងតំបន់ភ្នំមួយ នៃ
រដ្ឋ Sinaloa ។ ទីនេះ ត្រូវបានគេដឹងថា ជាកន្លែងដែលមានការប្រយុទ្ធគ្នាច្រើនបំផុត រវាងកង
កម្លាំងរដ្ឋាភិបាល និងឧក្រិដ្ឋជន នៅ Mexico ។
ការស្រាវជ្រាវ បានឱ្យដឹងថា Flores Garmez មានវត្តមាននៅក្នុងរថយន្ដមួយដែលប្រឈមមុខ
ជាមួយនឹងទាហាន នៅក្នុងការប្រយុទ្ធនៅឯក្រុង Guamuchil រដ្ឋ Sinaloa ដែលជាស្រុកកំណើត
របស់នាង និងជាមូលដ្ឋានធំបំផុតរបស់ក្រុមសង្គមងងឹត។
ការប្រយុទ្ធគ្នាខាងលើ បានចាប់ផ្ដើមឡើង នៅពេលដែលក្រុមជួញដូរថ្នាំញៀន បានបាញ់ទៅ
លើរថយន្ដត្រួតពិនិត្យរបស់ទាហាន។ ក្រុមទាហានក៏បានបាញ់តបត និងដេញតាមពីក្រោយ
រួចបង្ខំក្រុមសង្ស័យឱ្យចូលក្នុងផ្ទះមួយរបស់ភ្នាក់ងារសម្ងាត់ មានទីតាំងនៅខណ្ឌ Mocorito
ប៉ុន្ដែ ពួកវាបានរត់រួច។ ការប្រយុទ្ធគ្នាក៏បានបន្ដ នៅតាមដងផ្លូវក្បែរនោះ។ ចុងក្រោយ ក្រុម
ទាហានក៏បានរឹបអូសយករថយន្ដចំនួន ៦គ្រឿង ថ្នាំញៀន និងអាវុធ។ល។
នេះគឺជាករណីទីបី ដែលមានបវរកញ្ញា ឬ បេក្ខភាពបវរកញ្ញាមានជាប់ពាក់ព័ន្ធទៅនឹងក្រុមជួញ
ដូរថ្នាំញៀនប្រដាប់ដោយអាវុធ របស់ប្រទេស Mexico ៕
ដោយ ៖ សីហា
ប្រភព ៖ VE