ព័ត៌មានកំសាន្ត ៖ និយាយចំពោះមនុស្សគ្រប់រូបសម្រស់គឺពិតជាសំខាន់ណាស់មិនថា មនុស្សប្រុស ឬ មនុស្សស្រី ឬ ភេទទី ៣ ឡើយ ពួកគេសុទ្ធតែត្រូវបានរូបសម្រស់ស្រស់ស្អាតជានិច្ច ។
កាលណាបើរូបសម្រស់ស្រស់ស្អាតមានអត្តចរិក និងមាយាទល្អ តម្លៃរបស់មនុស្សយើងម្នាក់ៗក៍ខ្ពង់ខ្ពស់ ហើយយើងខ្លួនឯងក៏មានភាពជឿជាក់ទៅតាមនឹងដែរ ។
ភាពស្រស់ស្អាតរបស់មនុស្សមិនមែនអាស្រ័យទៅលើតែរូបសម្រស់ម្យ៉ាងនោះទេ គឺអាស្រ័យទៅកាយវិការ និងភាពល្អស្អាតនៅខាងក្នុងចិត្តរបស់មនុស្សមកបូកផ្សំគ្នា នោះហើយទើបជាស្រស់ស្អាតពិតរបស់មនុស្សទូទៅ ។ ព្រោះកាលដែលមនុស្សណាម្នាក់ដែលកើតមកជាមុខមាត់ស្រស់ស្អាតពីកំណើតមានន័យថា អ្នកនោះគឺជាមនុស្សដែលសំណាង និងជាមនុស្សដែលមាននិស្ស័យល្អ ប៉ុន្តែគ្មានអ្នកណាម្នាក់កើតមកជាមនុស្សល្អឥតខ្ចោះឡើយ ព្រោះថា អ្នកខ្លះមានមុខមាត់ស្អាតបែរអន់ រូបរាង សម្លេង អត្តចរិក ឬ អ្វីផ្សេងៗទៅវិញ ប៉ុន្តែអ្នកខ្លះទៀតបែរមានរូបរាងស្អាតបាត បែរជាមុខមាត់មិនសូវស្អាតទៅវិញ ។
បើនិយាយចូលទៅដល់គោលការណ៍សំខាន់របស់ប្រធានបទមួយនេះគឺ យើងចង់លើកមកនិយាយអំពីតារាស្រីដែលមានមុខមាត់ស្អាតជាពិសេសគឺ ខ្ទង់ច្រមុះ ដែលគួរឲ្យស្រលាញ់របស់ពួកគេ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Sanook! Women បានឲ្យដឹងថា មានតារាស្រីចំនួន ៦ ដួងដែលមានខ្ទង់ច្រមុះស្រួច គួរឲ្យស្រលាញ់ជាងតារាស្រីផ្សេងៗ ។
ហើយនៅចាំអីទៀត!! ទៅទស្សនារូបថតខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook