CamNews

សម្រស់ 

​វិធី​កែ​ស្បែក​បបូរមាត់​ស្ងួត និង​ក្រម៉ៅ

តើលោកអ្នកជួបនូវបញ្ហាស្បែកបបូរមាត់ស្ងួត និងមានពណ៌ក្រម៉ៅមែនទេ? ពេលនេះសុំ
កុំបារម្មណ៍ធ្វើអីគ្រាន់តែធ្វើតាមការណែនាំតាមវិធីងាយៗមួយចំនួនខាងក្រោម នោះលោក
អ្នកនឹងទទួលបានមកវិញនូវបបូរមាត់ដ៏ស្រស់ស្អាត លែងមានបញ្ហាដូចមុនទៀតហើយ ។
តើវិធីងាយៗមានអ្វីខ្លះ? តាមដានជាមួយយើងខ្ញុំដូចតទៅ ៖​​​​​​​​​​

បើ​អ្នកមាន​ស្បែក​បបូរមាត់​ស្ងួត បែក​ព្រុយ សាក​ប្រើ​ចេ​ល​ប៉េ​ត្រូ​លៀម (Petroleum Gel)
លាប​លើ​បបូរមាត់​មុន​ចូល​គេង ហើយ​ដុសធ្មេញ​ពេលព្រឹក ត្រូវយក​ច្រាស​ដុសធ្មេញ​ខាត់
​ស្រាលៗ​លើ​បបូរមាត់​ផង ដើម្បី​កម្ចាត់​កោសិកា​ចាស់​ចេញ​មុននឹង​លាប​បំប៉ន​ជាថ្មី ។ ក្នុង
អំឡុងពេល​ថ្ងៃគួរប្រើ​ក្រែ​មរ​លោង​លាប​ថែ​ស្បែក​បន្ថែម ពេល​មាន​អារម្មណ៍​ថា​ស្ងួត ។​ ចំ
ណែក​បញ្ហា​បបូរមាត់ ពណ៌​ក្រ​ម៉ៅ​អាចមាន​មូលហេតុ​ច្រើនយ៉ាង​ទាំង​ការ​លាប​ក្រែ​ម ហើយ
​លាង​សម្អាត​មិន​អស់ដោយសារតែ​មិនបាន​ប្រើ​ផលិតផល​លាង​សម្អាត​គ្រឿងសម្អាង
(Make-Up Remover) ឬ​អាការ​ស្ងួត​បែក​ព្រុយ​យូរ ដែល​ធ្វើ​ឲ្យ​កោសិកា​ស្បែក​ប្រែ​ពណ៌ ។
យក​ល្អ​គួរ​កែខៃ​បញ្ហា​ស្បែក​បបូរមាត់ស្ងួត​ជាមុន ទើប​ធ្វើ​ឲ្យ​បញ្ហា​បបូរមាត់​ក្រ​ម៉ៅ​បាន​ប្រ
សើរឡើង ៕
(ប្រភពពី បុរីប៉ុស្តិ៍)

Tags: