បើតាមប្រភពសារព៍ត៌មានបរទេសមួយចំនួន ដែលបានចេញផ្សាយកាលពីម្សិលមិញ
បានអោយដឹងថា Christian Bale ដែលជាតារាសម្តែងប្រុស ដើរតួជាបុរសប្រចៀវ
"Batman" នៅក្នុងខ្សែភាពយន្តរឿង "The Dark Knight Rises" បានទៅសួរសុខទុក្ខ
អ្នករងគ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីមានការបាញ់ប្រហារមកលើទស្សនិកជន ស្រប
ពេលដែលបានដាក់បញ្ជាំងខ្សែភាពយន្តនោះ កាលពីសប្តាហ៍មុននៅរដ្ឋ Colorado ។
គួររំឮកផងដែរថា បើយោងតាមអ្នកនាំពាក្យប្រចាំមន្ទីរពេទ្យដែលនៅក្នុងតំបន់នោះ បានបញ្ជាក់
អោយដឹងថា តារាសម្តែងប្រុសរូបនេះ បានមកសួរសុខទុក្ខអ្នករងគ្រោះ នៅឯមន្ទីរពេទ្យ កាលពី
រសៀល ថ្ងៃអង្គារ បន្ទាប់ពីបានកើតមានឡើងនូវសោកនាដកម្មមួយនោះ។
លើសពីនេះទៅទៀត បើយោងទៅតាមអ្នកចាត់ការទូទៅ នៃមជ្ឈមណ្ឌលវិជ្ជសាស្រ្តមួយនេះ ក៏
បានបញ្ជាក់បន្ថែមដល់ភ្នាក់ងារសារព៍ត៌មាន The Denver Post អោយដឹងថា ៖ តារាសម្តែងតួ
Batman មួយនេះ បានចំណាយពេលវេលាប្រមាណជិត 3 ម៉ោង ក្នុងការចុះសួរសុខទុក្ខអ្នកជម្ងឺ 5 នាក់ដែលកំពុងសំរាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា លោក Christian Bale ដែលជាតារាសម្តែងប្រុស ដើរតួជាបុរសប្រចៀវ
"Batman" អាចធ្វើការចុះទៅសួរសុខទុក្ខអ្នកជម្ងឺទៅបានក៏ដោយសារតែ កាលពីសប្តាហ៍មុនបាន
កើតមានឡើងនូវរឿងសោដនាដកម្មមួយ ដោយបុរសខ្មាន់កាំភ្លើងម្នាក់បានបើកការវាយប្រហារ
ទៅលើទស្សនិកជន ដោយបានបណ្តាលអោយមនុស្ស 12 នាក់បានស្លាប់បាត់បង់ជីវិត នឹង 58
នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលដែលដាក់បញ្ជាំងរឿង "The Dark Knight Rises"
នៅរដ្ឋ Colorado សហរដ្ឋអាមេរិក៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone