ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាញឹកញាប់ បានធ្វើការដោះដូរ ជំនួយ (ទំនិញ) ជាមួយនឹងប្រតិបត្តិការផ្លូវភេទ នៅតាមបណ្តាប្រទេស មួយចំនួន ដែលដង្ហោយរក ជំ នួយ នេះបើយោងតាម របាយការណ៍ព្រាងមួយ របស់អង្គការសហប្រជាជាតិ (UN)។
ឯកសារ ពីការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកត្រួតពិនិត្យផ្ទៃក្នុង ឬ UN Office of Inter - nal Oversight Services (OIOS) អោយដឹងថា ខ្លួនបានរកឃើញ ក្រុមស្រ្តី ភាគច្រើន នៅក្នុងប្រទេស ហៃទី ក៏ដូចជា នៅក្នុងប្រទេស Liberia មានការជម្រុញចិត្ត អោយដោះដូរគ្នា ប្រតិបត្តិការ ផ្លូវភេទ ជា មួយនឹងការផ្តល់ជាជំនួយ ខណៈពួកគេ កំពុងតែមានបញ្ហាប្រឈមខ្លាំង គ្រោះទុរភក្ស ។
របាយការណ៍ បញ្ជាក់យ៉ាងច្បាស់ថា ក្រុមស្រ្តីទាំងនោះ ត្រូវបាន គេ ផ្តល់ជូន របស់ មួយ ចំនួនដូចជា ប្រាក់ គ្រឿងអលង្ការ ទូរស័ព្ទ និង របស់ជំនួយមួយចំនួនផ្សេងទៀត ជាថ្នូរនឹងការ ដោះដូរ ផ្លូវភេទតែ ម្តង ។ ប្រភពដដែលបន្តអោយដឹងថា មនុស្សចំនួន ៤៨០ នាក់ ត្រូវបានគេកេងប្រវ័ញ និង រំលោភ បំ ពានផ្លូវភេទ ចន្លោះឆ្នាំ ២០០៨ និង ២០១៣ ក្នុងនោះ ១ ភាគ ៣ នៃជនរងគ្រោះសរុប គឺជា កុមារ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី