ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម
ដ៏ពេញនិយមមួយនេះ បង្ហោះ វីដេ អូឃ្លីបមួយ ដែលបង្ហាញពីក្រុមចោរ ដែលមានគ្នាពីរនាក់
ត្រូវបានគេចាប់ ហើយវាយទាត់ធាក់ និងយកដុំថ្មវាយសំពងយ៉ាង សាហាវ ធ្វើឲ្យចោរទាំងពីរ
នាក់ នោះស្ទើរដាច់ខ្យល់ ។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេលជាង៣នាទីនោះ គេមើលឃើញថា ចោរទាំងពីរនាក់
នោះ ហាក់ទទួលកណ្ដាប់ ដៃស្វាគមន៍ ពីសំណាក់ប្រជាជន នៅទីនោះយ៉ាងខ្លាំង ព្រោះថា
អំពើនេះ គឺមនុស្សនៅក្នុងសង្គម តែងតែស្អប់ខ្ពើមជាទីបំផុត មិនថាក្នុងប្រទេសកម្ពុជានោះទេ។
ចំពោះការវាយដំទាត់ធាក់នេះដែរ គឺចង់បង្ហាញថា ចោរនៅពេលដែលគេចាប់បាន ឬតាមទាន់
គឺគេធ្វើបែបនេះ ដើម្បីឲ្យរាងចាល ឈប់ប្រព្រឹត្តិអំពើអាក្រក់ ដែលសង្គមជាតិ ទាំងមូលស្អប់ខ្ពើម
តទៅទៀត ។
ចំពោះវីដេអូឃ្លីបមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកបង្ហោះ និងចែកចាយ
តៗឲ្យគ្នា មិនតែប៉ុណ្ណោះ វីដេអូមួយនេះ ក៏ត្រូវបានអ្នកប្រើប្រាស់សង្គមមួយនេះ ចុចLike និង
Comment យ៉ាង ច្រើនផងដែរ ។
សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល