ព័ត៌មានកីឡា៖ Cristiano Ronaldo បានពោលក្ដែងៗប្រាប់អ្នកការសែត ប៊ីប៊ីស៊ី ថា រូបគាត់គឺជាកំពូលកីឡាករដែលខ្លាំងជាងគេលើលោក ហើយអាចមានសមត្ថភាពប្រជែងនឹងការប្រកួត បានល្អគ្រប់ពេល ។
ក្នុងកិច្ចសម្ភាសន៍ជាមួយលោក Dan Roan ជាភ្នាក់ងារអ្នកព័ត៌មាន ប៊ីប៊ីស៊ី ខ្សែប្រយុទ្ធក្លឹប Real Madrid នឹងក្រុមជម្រើសជាតិ ព័រទុយហ្គាល បាននិយាយថា ខ្លួនគាត់ពេលនេះ គឺកំពុងតែស្ថិតទៅដល់ចំណុចមួយ ដែលអាចនិយាយបានថា មិនមែនជាចំនុចដែលងាយស្រួលនឹងធ្វើបាននោះទេ ។ ប្រភពដដែលបានបន្ដទៀតថា ដើម្បីបន្ដមហិច្ឆិតាឲ្យល្អលើសនេះទៅទៀត នោះវាមិនមែនជារឿងមួយ ងាយស្រួលនោះទេ ប៉ុន្ដែគាត់នៅតែចង់ បន្ដវាដដែល បើទោះបីជាវាពិបាកសម្រាប់អ្នកអាជីពជាកីឡាករដូចជារូបគាត់។ ក្នុងផ្នត់គំនិត គាត់គិតថា គាត់គឺជាកីឡាករដែលខ្លាំងលើសគេលើលោក មិនត្រឹមតែក្នុងពេលនេះនោះទេ គឺគ្រប់ពេលទាំងអស់ ហើយគាត់ក៏មិនខ្វល់ នឹងពាក្យសម្ដីបុគ្គលផ្សេងគិតពីគាត់ ដែរ ។
ស្ថិតក្នុងកិច្ចសម្ភាសន៍នោះផងដែរ Ronaldo ត្រូវបានគេចោទជាសំណួរប្រៀបធៀប រវាងកីឡាករនឹង ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona គឺ Lionel Messi ថាតើមួយណាខ្លាំងជាង មួយណា រហូតមកទល់ពេលនេះ ?
Ronaldo បានឆ្លើយថា សម្រាប់ទស្សនៈរបស់អ្នកដ៏ទៃ អាចគិតថា Messi ខ្លាំងជាងគាត់ ប៉ុន្ដែសម្រាប់ទស្សនៈរបស់គាត់ គឺយល់ថា គាត់ខ្លាំងជាង Messi នេះគឺអាស្រ័យទៅលើរការគិតនោះទេ ។
តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ កីឡាករ Cristiano Ronaldo អាចរកគ្រាប់បាល់បាន ដល់ទៅ ៣២៦ គ្រាប់ក្នុងទឹកដី Real Madrid និង ៥០៤ គ្រាប់តាំងពីកីឡាករបានរំកិលខ្លួនចូលក្នុងវិស័យកីឡា។
ដោយ៖ អឿ អ៊ុយ