CamNews

តារា 

ជា វណ្ណារិទ្ធ ចំណាយ​ពេល​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរ ត្រូវ​បាន​មហាជន​សរសើរ

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករប្រចាំស្ថានីយ៍ទូរសទ្សន៍ប៉ុស្តិ៍បាយ័ន លោក ជា វណ្ណារិទ្ធ ត្រូវបានមហាជនអ្នកគាំទ្រ ព្រមទាំងអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក ជាច្រើននាក់ លើកសរសើរពីទឹកចិត្ត និងឲ្យតម្លៃថាជាតារាគំរូល្អ មួយរូបដែលតារាផ្សេងៗទៀត គួរតែយកគំរូតាម ខណៈដែលគេបានឃើញតារារូបនេះ សុខចិត្តចំណាយពេលផ្ទាល់ខ្លួន ចុះពីលើឡានជួយសម្រួល ដល់ការកកស្ទុះចរាចរណ៍ នៅលើដងផ្លួវមូយកន្លែង កាលពីពេលថ្មីៗនេះ។

រូបថតចំនួន២សន្លឹក បង្ហាញពីសកម្មភាព នៃការជួយសម្រួលចរាចរណ៍ ពីសំណាក់ពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បច្ចុប្បន្នត្រូវបាន អ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក ជាច្រើននាក់ កំពុងតែចែកចាយតៗគ្នា ដោយបានលើកសរសើ និងគាំទ្រចំពោះ ទង្វើដែលតារារូបនេះ បាននឹងកំពុងជួយដល់កិច្ចការសង្គម។

តាមរយៈរូបភាព បង្ហាញពីសកម្មភាព នៃការចុះជួយសម្រួល ការកកស្ទុះចរាចរណ៍របស់ លោកជា វណ្ណារិទ្ធ បានធ្វើ មជ្ឈដ្ឋាន អ្នកនិយមគាំទ្រ លើវិស័យសិល្បៈ ក៏ដូចជាអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក បានសម្តែងការគាំទ្រ យ៉ាងខ្លាំង ចំពោះកាយវិការ និងទឹកចិត្តរបស់តារាប្រុសរូបនេះ។ ក្នុងនោះក៏មានអ្នកខ្លះ លើកឡើងថា តារាផ្សេងៗទៀត គួរយកគំរូតាម លោក ជា វណ្ណារិទ្ធ ។ នេះចំជាពិធីករគំរូមួយរូប ដែលមានទឹកចិត្តជួយដល់សង្គម សូមពិធីករទាំងអស់ យកគំរូតាម។

ធីករទូរសទ្សន៍បាយ័នលោក ជា វណ្ណារិទ្ធ ប្រាប់គេហទំព័រLookingTODAY តាមទូរស័ព្ទថា កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងមកនេះ លោកពិតជាបានចុះពីឡាន ជួយសម្រួល ដល់ការកកស្ទុះចរាចរណ៍ នៅត្រង់ចំណុចផ្លូវមួយ កន្លែងម្តុំផ្សារសឡាមែន ខណៈដែលលោក បានធ្វើដំណើរឆ្លងកាត់ទីនោះ ឆ្ពោះទៅទូរសទ្សន៍បាយ័ន ហើយនៅពេល ឃើញស្ទុះ កកកុញខ្លាំងពេក ទើបសម្រេចយកកញ្ចែពីក្នុងឡាន មកផ្លុំ ដើម្បីជួយសម្រួល មន្រ្តីប៉ូសិលចរាចរណ៍ម្នាក់  នៅទីនោះ។

លោក ជា វណ្ណារិទ្ធ បាននិយាយទៀតថា នៅល្ងាចថ្ងៃនោះ លោកបានធ្វើដំណើរ តាមចំណុចផ្លូវសឡាក្នុងគោលបំណង ឆ្ពោះទៅធ្វើកម្មវិធីនៅស្ថានីយទូរសទ្សន៍ប៉ុស្តិ៍ បានយ័ន តែមកដល់ត្រង់ចំណុចផ្លូវខាងលើក៏ស្រាប់តែកកស្ទុះចរាចរណ៍ ខ្លាំងដោយសារបងប្អូនអ្នកធ្វើដំណើរ ខ្វះការអាធ្យាស្រ័យ និងគោរពច្បាប់ ដោយម្នាក់ៗគិតតែរុលទៅមុខ។ ដូច្នេះហើយ ទើបលោក ចុះជួយធ្វើចរាចរណ៍ប្រហែលជាង១០នាទី ដើម្បីអាចចេញឡានរួចនឹង បានធ្វើដំណើរបន្តទៀត។

លោក ជា វណ្ណារិទ្ធ បានបន្ថែមថា ចំពោះសកម្មភាព ដែលលោកចុះជួយសម្រួល ចរាចរណ៍ខាងលើនេះមានអ្នកខ្លះ គាត់ក៏បានគាំទ្រ និងសរសើរ ប៉ុន្តែក្នុងនោះក៏មានអ្នកខ្លះទៀតរិះគន់ មកលើលោកផងដែរដោយគេគិតថាអ្វីដែលលោក ធ្វើនេះគឺដើម្បីទាញរកប្រជាប្រិយភាព តែយ៉ាងណាលោកមិនខ្វល់ទេ ព្រោះលោកធ្វើនេះ ដោយសារតែជាការងារសង្គម  ពិតជាក់ស្តែង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល

 


Tags: National news local news social news Cambodia Khmer Asia Phnom Penh