ប្លែកៗ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស Spy ដែលទើបតែបានធ្វើការ
ចេញផ្សាយនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា លោកតាវ័យ ៧២ ឆ្នាំម្នាក់បានធ្វើ
អោយមានភាពភ្ញាក់ផ្អើលពេញពិភពអ៊ិនធើណេត ខណៈពេលដែលគាត់បានតែងខ្លួនធ្វើជាតារា
ម៉ូដែលស្រីផ្សព្វផ្សាយសំលៀកបំពាក់អោយចៅរបស់ខ្លួន។
គួររំឭកផងដែរថា លោកតាវ័យ ៧២ ឆ្នាំរូបនោះមានឈ្មោះថា Liu Xianping វ័យ ៧២ ឆ្នាំជាជន
ជាតិចិន។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមថា មានមនុស្សជាច្រើនពិតជា
ហួសចិត្តនិងពិបាកទប់សំណើច នៅពេលដែលបានឃើញរូបភាពទាំងនោះ ស្របពេលដែលរូប
ថតទាំងនេះ ជាការដែលទទួលបានពីម្ចាស់ហាងលក់សំលៀកបំពាក់នារីៗ តាម Online ដែល
ចៅរបស់លោកតាផ្ទាល់គឺជាម្ចាស់ហាង។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងស្រោមជើងវែងធ្វើអំពីសូត្រ ហើយពាក់សំពត់ចំរុះពណ៌ មើល
ទៅលោកតាម្នាក់នេះហាក់បីដូចជាមិនមានភាពខ្មាស់អៀនអ្វី បន្តិចសោះឡើយ ហើយក៏រីករាយ
ជាមួយនឹងការផ្សាយពាណិជ្ជកម្មបែបនេះទៀតផង។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនារូបមួ
យចំនួននៅខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ spy