CamNews

តារា 

ហេង កែវនីតា ល្បីថា ត្រៀមភ្ជាប់ពាក្យ ជាមួយ យឹម ណារ៉ា ជាថ្មី

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីល្បីឈ្មោះរាប់ឆ្នាំ ក្នុងពិភពសិល្បៈ កញ្ញា ហេង ផាន់ណា ដែលត្រូវបានប្ដូរឈ្មោះ ទៅជា ហេង កែវនីតា ដើម្បីយក ហុងស៊ុយល្អ បន្ទាប់ពីត្រូវបានមហាជន ដឹងគ្រប់គ្នាថា តារាស្រីរូបនេះ ធ្លាប់បានភ្ជាប់ទំនាក់ទំនង ស្នេហាដ៏ផ្អែមល្អែម យ៉ាងកក់ក្តៅ ជាមួយបុរសសង្ហា លោក យឹម ណារ៉ា រួចមក នៅពេលថ្មីៗនេះ បានលេចឮពីដំណឹង ភ្ជាប់ពាក្យជាថ្មីម្ដងទៀត ក្រោយស្នេហាអ្នកទាំងពីរបានស្ងប់ស្ងាត់មួយខ្យល់ធំ។ ដំណឹងសម្ព័ន្ធភាពស្នេហារបស់ពួកគេទាំងពីរ ក៏បានក្លាយទៅជារឿងមួយ គួរឲ្យចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកគាំទ្រ ក៏ដូចជាគ្រប់បណ្តាញសារព័ត៌មាន ក្នុងស្រុក។

ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មាននរណាម្នាក់ ដឹងច្បាស់នៅឡើយទេថា តើ កញ្ញា ហេង កែវនីតា និង លោក យឹម ណារ៉ា មានគម្រោងចូលរោង ការតាមប្រពៃណី ដែរឬយ៉ាងណានោះទេ ខណៈថ្មីៗនេះ ទើបបែកធ្លាយដំណឹង ពីគម្រោង នៃការរៀបចំពិធីភ្ជាប់ពាក្យ រវាងគូស្នេហ៍ពួកគេទាំងពីរ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រភពពីចង្កោម អ្នកសិល្បៈជិតដិត ជាមួយតារាសម្តែង ហេង កែវនីតា បានបង្ហើបឲ្យដឹងថា នាង និង លោក យឹម ណារ៉ា បន្ទាប់ពីសាងទំនាក់ទំនង ស្នេហាជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំមកនេះ ឃើញថា ពួកគេហាក់មានភាពល្អូកល្អឺន ស្រលាញ់យល់ចិត្តគ្នាខ្លាំងណាស់ ហើយនឹងអាចឈានដល់ពិធីភ្ជាប់ពាក្យ នៅពេលខាងមុខនេះផងដែរ។

ប្រភពខាងលើ បានបន្តថា បើទោះបីជាពេលនេះ ពិធីការិនីកញ្ញា ហេង កែវនីតា មិនសូវបានជួបមុខ ឬនៅក្បែរគ្នា ជាប្រចាំថ្ងៃពិតមែន តែគូស្នេហ៍របស់ពួកគេទាំងពីរ នៅតែរក្សាបាន នូវចំណងស្នេហ៍ដ៏ផ្អែមល្ហែម ដូចដើម។ ពិសេសជាងនេះ ពួកគេតែងបង្ហាញ ពីអារម្មណ៍នឹកគា្ន ទៅវិញទៅមក តាមរយៈការសរសេរសារឆ្លើយ ឆ្លងសម្តីគ្នា ធ្វើឡើងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរាល់ថ្ងៃ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីមើលខែឆ្នាំ ត្រូវគ្នាហើយនោះ គឺគូស្នេហ៍ ហេង កែវនីតា និងលោក យឹម ណារ៉ា នឹងសម្រេចកំណត់ជ្រើស យកថ្ងៃល្អ ដើម្បីរៀបចំពិធីភ្ជាប់ជាផ្លូវការ ដើម្បីរឹតចំណងស្នេហ៍ របស់ពួកគេឲ្យកាន់តែ មានភាពប្រសើរជាងនេះ។
គេហទំព័រ LookingTODAY នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនអាចស្វែងរកការបកស្រាយបន្ថែម ពីកញ្ញា ហេង កែវនីតា និង លោក យឹម ណារ៉ា តាមទូរស័ព្ទបាននៅឡើយទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh