CamNews

ព័ត៌មានជាតិ 

សប្បាយខ្លាចជាទុក្ខ!! មនុស្ស ៨ នាក់រងរបួស ក្រោយផ្ទុះកាំជ្រួចនៅកែប ក្នុងនោះក៏មានមនុស្សស្រីចំនួន....

កែប ៖ មានមនុស្សចំនួន ៨ នាក់បានរងរបួស ដោយការផ្ទុះកាំជ្រួច នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី នៅឆ្នេរខ្សាច់ ខេត្តកែប កាលពីយប់ថ្ងៃអាទិត្យ ។ 

នៅក្នុងនោះផងដែរ ស្នងការនគរបាលខេត្ត លោក អុឹង សំអុល បាននិយាយថា កាលពីម្សិលមិញនេះ ការផ្ទុះនេះបង្កឡើងខុសបច្ចេកទេស ហើយលោកបានបន្ថែមទៀតថា មានមនុស្សទាំងអស់ចំនួន ៨ នាក់ ដែលត្រូវបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ។ 

ប្រភពដដែលបន្តថា កាំជ្រួចទាំងអស់នោះត្រូវបានរៀបចំអោយផ្ទុះនូវម៉ោង ១១ នៅយប់ថ្ងៃអាទិត្យ ដែលអាផ្ញាធរធ្វើឡើង ដើម្បីរៀបចំស្វាគមន៍ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ។ 

គួរបញ្ជាក់ឲ្យដឹងថា អ្នករងរបួសចំនួន​៨ នាក់នោះ មានស្រីចំនួន ៣ នាក់ និងប្រុស ៥ នាក់ ហើយក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលផងដែរ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh


Tags: Local news Social news