CamNews

តារា 

ហង្ស ម៉ារីនី ៖ ក្រោយចោរឆក់កាបូប ធ្វើឲ្យខ្ញុំស្គាល់សណ្តានធាតុពិត និងចរិកលាក់ពុតរបស់មនុស្សអាក្រក់

(ភ្នំពេញ)៖ តារាសម្តែងច្រមុះស្រួចសម្តីស្រាលស្រទន់សកម្មលើកការងារមនុស្សធម៌កញ្ញា ហង្ស ម៉ារីនី កាលពីថ្មីៗនេះបានជួបរឿងស៊យ​នឹក​ស្មាន​មិន​ដល់​មួយ​ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​​តាម​ផ្លូវក្នុងគោលបំណងយកអំណោយចែកជូនកុមារ និងប្រជាពលរដ្ឋក្រីក្រនោះស្រាប់តែជិះម៉ូតូមកដល់មុខទីស្តីការគណៈរដ្ឋមន្រ្តី​ក៏លេចមុខចោរឆក់កាបូបរបស់នាងបានដោយសុវត្ថិភាពដែល​នៅក្នុងកាបូបនោះមានទូរស័ព្ទដៃចំនួន៣គ្រឿងនិងថវិកាមួយចំនួនទៀត។

តារាសម្តែងកញ្ញា ហង្ស ម៉ារីនី បានថ្លៃងប្រាប់ឲ្យដឹងថា នេះគឺជាមូលហេតុដែលបងប្អូន call ម​ក​នាងខ្ញុំមិនចូល Sms, line, viber, what app, Telegrame មកនាងខ្ញុំ តែនាងខ្ញុំមិនបានឆ្លើយត​បសង្ឃឹមថា បងប្អូនទាំងអស់គ្នាយោគយល់និងអធ្យាស្រ័យដល់រូបនាងខ្ញុំផង។សូមថ្លែងអំណរគុណ បងប្អូនទាំងអស់គ្នា ដែលតែងតែសួរនាំ និងបារម្មណ៍ពីសុខទុក្ខរបស់នាងខ្ញុំ។

 កញ្ញា ហង្ស ម៉ារីនី ក៏បានបន្តថា ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ហ្វូងមនុស្សមួយក្តាប់តូ​ចដែលបានត្រេកត្រអាលអរសប្បាយរីករាយនិងហេតុការណ៍ដ៏អាក្រក់កើតឡើង​មកលើរូបនា​ងខ្ញុំនេះ ព្រោះបានធ្វើអោយខ្ញុំស្គាល់ពីពីសណ្តាន ធាតុពិត និងចរិកលាក់ពុត របស់មនុស្ស។ បុគ្គលដែលត្រេកត្រអាល អរសប្បាយរីករាយលើសេចក្តីទុក្ខសោករបស់​អ្នកដទៃ និង បុគ្គលដែ​លប្រមាថលើជីវិតណាមួយរបស់អ្នកដទៃរមែងជួបនូវសេចក្តីវិនាសហើយក៏មិនសូវមានសេចក្តីសុខក្នុងជីវិតដែរ។

តារាស្រីរាងតូចច្រឡឹងកញ្ញា ហង្ស ម៉ារីនី បាននិយាយទៀតថា គ្រោះថ្នាក់យើងមិនអាចមើលឃើ​ញនោះទេថ្ងៃនេះយើងសប្បាយ ថ្ងៃនេះយើងកើតទុក្ខ តែមិនដឹងថាថ្ងៃស្អែកនោះ យើងនឹងទៅជាយ៉ាងណានោះទេ ថ្ងៃនេះវាបានកើតឡើងលើរូបខ្ញុំ តែមិនប្រាកដថាថ្ងៃស្អែកវាកើតឡើងលើខ្ញុំទៀតទេ វាអាចកើតឡើងលើខ្លួនអ្នកដែលត្រេកត្រអាល អរសប្បាយលើសេចក្តីទុក្ខគេ ឬកើតឡើងលើអ្នកដែលប្រមាថជីវិតគេនោះឬក៏អាចកើតឡើងលើក្រុមគ្រួសារ សាច់ញាតិរបស់អ្នកនោះវិញនោះអ្នកនឹងដឹងនិងយល់ដោយខ្លួនអ្នកផ្ទាល់។

កញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា ខ្ញុំសុំទោសទុកជាមុនផងបងប្អូនដែលខ្ញុំនិយាយពាក្យមិនសូវសមរម្យមួយចំនួន តែពាក្យមួយចំនួននេះគឺសំរាប់តែជនមួយក្តាន់​តូចដែលប្រមាថមើលងាយជីវិតអ្នកដទៃនិងត្រេកត្រអាលលើសេចក្តីទុក្ខរបស់អ្នលដទៃតែប៉ុនណ្ណោះ។ នេះមកពីការប្រហែ​សរបស់ខ្ញុំ ដូចច្នេះសូមបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យ​បានខ្ពស់ទាំងអស់គ្នា៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hong marini