CamNews

ព័ត៌មានជាតិ 

មនុស្សវិកលចរិត មានកាំភ្លើង ឡើងលើដំបូលផ្សារ ត្រពាំងប្រាសាទ ផ្អើលអាជីវកររត់ជាន់គ្នា

ឧត្តរមានជ័យ  ៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងផ្សារត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បន្ទាប់ពីមាន មនុស្សវិកលចរិតម្នាក់ មានកាំភ្លើងមួយដើម មិនដឹងបានមកពីណា ឡើងលើដំបូលផ្សារតែម្តង ។

លោកលឹម គី នាយការិយាល័យព្រហ្ម ទណ្ឌកម្រិតធ្ងន់ ខេត្តឧត្តរមានជ័យ បានប្រាប់មជ្ឈ មណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ ឲ្យដឹងថា ពិតមានករណីនេះកើតឡើងពិតប្រាដកមែន ហើយពេលនេះ កម្លាំងសមត្ថកិច្ចរបស់លោកកំពុងជួយអន្តរាគមន៍ ហើយជនវិកលចរិតនោះ មិនទាន់បាញ់នៅឡើយទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh