CamNews

តារា 

អឿន វាសនា ត្រូវសង្សារ ទាត់ចោល

ភ្នំពេញ៖ តារាថ្មីទើបដុះពន្លក លើវិថីសិល្បៈ លោក អឿង វាសនា បន្ទាប់ពីដាក់ខ្លួន ចូលប្រឡូក នៅក្នុងវិស័យសិល្បៈ មិនទាន់បាន យូរឆ្នាំប៉ុន្មានផង លោកក៏ចាប់ផ្តើមទាញ បានចំណែកទីផ្សារ សម្តែង និង ការគាំទ្រពីសំណាក់ ទស្សនិកជន ស្រទាប់យុវវ័យ ចម្រើនគួសម ។ ប៉ុន្តែផ្ទុយគ្នានេះ នៅពេលកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពកំពុង លេចធ្លោរបណ្តើរៗ ស្រាប់តែលេចឮព័ត៌មាន អាស្រូវស្នេហាមកថា តារាប្រុសរូបនេះ ត្រូវបាននារីជាសង្សារបោះ បង់ចោល ទាំងគ្មានសោកស្ដាយ អ្វីបន្តិចសោះ ។

នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្ដែង អឿន វាសនា ថ្មី ៗ នេះត្រូវបានគេប្រទះឃើញ លោកសរសេរសារ បង្ហោះរៀបរាប់ ពីវិបត្តិស្នេហ៍របស់ខ្លួនថា "ពេលវេលាធ្វើឲ្យមនុស្ស បានស្គាល់គ្នា ហើយពេលវេលា ក៏ធ្វើឲ្យមនុស្សបែកគ្នាបានដែរ....។ ជូន ពរការចាកចេញរបស់អូន ទទួលបានសុភមង្គល ជាមួយអ្នកថ្មី .."។

ក្នុងនោះដែរ តារាសម្តែង អឿន វាសនា ក៏បានបង្ហាញសារ ជូនពរដល់នារីជា សង្សារថា "សូមអូនជួបតែមនុស្សល្អៗ បើបងខុស សូមអភ័យទោសផង ពេលនេះយើងទំាងពីរនាក់ អស់និស្ស័យជាមួយគ្នា មែនទែនហើយ បងយល់ព្រម តាមចិត្តអូនទំាងអស់ .." ។

យ៉ាងណាមិញ តាមរយៈអត្ថន័យ ខ្លឹមសារខាងលើនេះ អាចបញ្ជាក់បានថា តារាប្រុស អឿន វាសនា កំពុងតែជូបនូវបត្តិ បែកបាក់ស្នេហ៍ និងការឈឺ ចាប់ព្រោះតែមនុស្ស ដែលខ្លួនស្រលាញ់ ពេញបេះដូង ត្រូវចាកចេញពី ជីវិតរបស់ខ្លួន ។ ប៉ុន្តែគេពុំបានដឹង ពីមូលហេតុពិត នៃការបែកបាក់ស្នេហ៍ រវាងតារាប្រុសរូបនេះ ជាមួយនារីអតីត សង្សារនោះឡើយ ។

គេហទំព័រ Looking TODAY កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ មិនទាន់អាចស្វែងរក ការ បកស្រាយបន្ថែម ពីលោក អឿន វាសនា តាមទូរស័ព្ទបាននៅឡើយទេ  ខណៈទំនាក់ទំនងទៅ លេខទូរស័ព្ទ ដែលលោកធ្លាប់ ប្រើត្រូវបានបិទ ។

តាមប្រភពពីអ្នក នៅក្បែរស្និទ្ធស្នាល តារាប្រុសវ័យ២៣ឆ្នាំ លោក អឿន វាសនា បានបង្ហើបថា អំឡុងពេលថ្មីៗនេះ លោក អឿន វាសនា ពិតជាបានជួបវិបត្តិផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ រហូតយំក៏មិនចេញ ដេកក៏មិនលក់ ក្រោយពីបែកបាក់ ស្នេហ៍ ព្រោះតែនារី ជាសង្សាវ័យក្មេង សុំចែកផ្លូវគ្នា ទាំងមិនដឹងពីមូលហេតុ ច្បាស់នោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh