CamNews

កីឡាអន្តរជាតិ 

Atletico Madrid បានបំបាក់ Real Madrid ក្នុងរដូវកាល Spanish Super Cup ២ ទល់និង ១

ព័ត៌មានកីឡា៖ ជំនួបគ្នាកន្លងមករវាង  Atletico Madrid នឹង Real Madrid កាលពីថ្ងៃទី ១៩ ខែ​សីហា គឺលទ្ធិផលបានបង្ហាញ ១-១ ប៉ុន្ដែសម្រាប់ការប្រយុទ្ធកាលពីយប់មិញ គ្រប់យ៉ាងត្រូវផ្លាស់​ប្ដូ​ទាំង​​ស្រុង រវាង​ក្រុម​ទាំងពីរ គឺ Real Madrid ត្រូវទទួលរងការជាម៉ាស​ជាទីបំ​ផុតដោយ  Atletico Madrid បានបំ​បាក់​​ត្រឹមពិន្ទុ ១-០ ដូច្នេះសម្រាប់លទ្ធិផលសរុបទាំង ២ ប្រកួតគឺ ២-១ ។

ស្ថិតក្នុងការវាយប្រហាយ៉ាងគ្រោះថ្នាក់​ ក្រុមទាំងពីខិតខំប្រឹងប្រែងជាខ្លាំងដើម្បី​​​សម្រេចបាន​ជោគ​ជ័យ​ ប៉ុ​ន្ដែជាអកុសល Real Madrid បានប្រហែសជើងបន្ដិច ក៏ត្រូវដៃគូរបស់ខ្លួនឆ្មក់បានមួយគ្រាប់ ដោយ​កីឡាករ Mario Mandzukic​ ធ្វើឲ្យសមាសភាពក្រុមត្រូវធ្លាក់ចុះ។ តែមិនជាថ្វីទេ ទោះបីជាការ​ប្រកួត​ស្ថិត​ក្នុងការបរាជ័យក៏ដោយ ក៏ក្រុមមិនបានបាត់បង់ស្មារតីឡើយ គឺសេចក្ដីតស៊ូនៅតែបន្ដ​រហូត​ដល់​នាទីចុងក្រោយនៃការប្រកួត ពិន្ទុ ១ - ០ តែប៉ុណ្ណោះ។  សម្រាប់ឱកាលនៃការសងសឹក Real Madrid នៅ​មាន​ការណាត់ជួប ២ ដងទៀតដើម្បីបញ្ចេញកំហឹងនេះ។ ចំណែក ​ Atletico Madrid វិញ មិនបាន​ភ្លេចខ្លួនឡើយថា ឱកាស ២​ ដងបន្ដ ក្រុមនឹងត្រូវប្រឈមមុខជាមួយសត្រូ​វ ហើយការ​ប្រឈម​មុខ​នេះ តើត្រូវរកវិធីសាស្រ្ដណាដែលល្អអាចទប់ទល់នឹងការប៉ុនប៉ង តែ​សម្រាប់​ពេលនេះ ក្រុមទទួល​បាន​លទ្ធិ​ផល​ទាំងពីរប្រកួតសរុបគឺ ២-១​ ដែលជាលទ្ធិផលអាច​ ជម្រុញឲ្យ​ខ្លួនលើកពាន Super Cup អេស្ប៉ាញ។ 




 ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី  


Tags: Sport News Spanish Super Cup Real Madrid Atletico Madrid