CamNews

តារា 

ខេមរៈ សិរីមន្តបង្ហើរសំនៀងសម្តែងពី អារម្មណ៍សោកស្តាយ និងបង្កប់វិប្បដិសារីក្រោយជួបគ្រោះ (Video inside)

ភ្នំពេញ៖ ខេមរៈ សិរីមន្ត ក្រោយពីជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលឲ្យស្លាប់
បាត់បង់ ជីវិតមនុស្សចំនួន ៤នាក់ដែលសុទ្ធសឹងជា សមាជិក្រុមរាំរបស់លោក ហើយរហូតមកដល់
ពេលនេះ មហាជនទាំងក្នុងនិងក្រៅប្រទេស ដែលធ្លាប់គាំទ្រ តារាចម្រៀងរូបនេះ កំពុងតែទន្ទឹង
រង់ចាំយ៉ាង អន្ទះសារពីការបង្ហាញ វត្តមានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដើម្បីឲ្យលោករៀបរាប់
ពីហេតុការណ៍ទុកសោក មួយប៉ប្រិចភ្នែកនោះ និងការបាត់ខ្លួនយ៉ាង អាថ៌កំបាំងក្នុង ហេតុការណ៍
នោះ ស្រាប់តែថ្មីៗនេះ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook បានសម្តែងនូវអារម្មណ៍ ភ្ញាក់
ផ្អើលយ៉ាងខ្លាំង នៅពេលពូកគេបានឃើញ នូវបទចម្រៀងមួយបទ ដែលច្រៀងដោយ ខេមរៈសិរិមន្ត
រៀបរាប់អំពីសោកនាដកម្ម គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ ។

នៅក្នុងអត្ថន័យនៃបទចម្រៀង របស់លោក ខេមរៈ សិរីមន្ត ដែលកំពុងតែចែកចាយ បន្តពីម្នាក់ទៅម្នាក់
នៅលើបណ្តាញ Facebook គឺជាចម្រៀងដ៏កំសត់ រៀបរាប់ពីវិប្បដិសារី ក្រោយពីជួបហេតុការណ៍ គ្រោះ
ថ្នាក់ចរាចរណ៍ សំដៅលើអ្នកបើកបរ រយន្តកុងតឺន័រ ដែលផឹកស៊ីស្រវឹង មកកាន់ចង្កូតរថយន្តធន់ធំ បង្ក
ជាសោកនាដកម្ម បុកមនុស្សស្លាប់ កើតក្តីសោកសង្រែង ឪពុកព្រាត់កូន ប្រពន្ធ ព្រាត់ប្តី ក៏ព្រោះតែ ភាព
ធ្វេសប្រហែស ពីសំណាក់អ្នកបើកបរ រថយន្តកុងតឺន័រ ។

ចម្រៀងមួយបទនេះលោក ខេមរៈ សិរីមន្ត បានចម្រៀងរៀបរាប់ ទាំងអារម្មណ៍តក់ស្លុតថា រឿងដែល
កើតឡើង ក្នុងមួយប៉ប្រិចភ្នែក ប្រហែសពេកនាំឲ្យធ្លោយ នាំគ្រោះដល់ខ្លួននិងអ្នកដទៃ ហ៊ានល្មើស
បំពាន នឹងច្បាប់ចរាចរណ៍ បើកបរហួសល្បឿន ទើបជួបគ្រោះភ័យសែនស្តាយ អាល័យអ្នកស្លូតត្រង់
បាត់បង់សង្ខា ....! ។

ចម្រៀងដែលមានរយៈ ៣និង ៣៧នាទី ត្រូវបានគេដឹងថាទម្លាយ ចេញក្រោយពីគ្រោះថ្នាក់ចរាចរណ៍
និងក្រោយពេលមានពាក្យលេចឮ និងចម្ងល់សង្ស័យ ជាច្រើន លើតារាចម្រៀងរូបនេះ ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khem sereymun sing a boring song entertainment khmer star