ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea បានសម្រេចចិត្ដផ្ទេរខ្សែប្រយុទ្ធ ជើងចាស់ខ្លួនឈ្មោះ Didier Drogba ទៅឲ្យក្រុម Montreal Impact របស់ប្រទេសកាណាដា ក្នុងវ័យ ៣៧ ឆ្នាំ។
ខ្សែប្រយុទ្ធវ័យ ៣៧ ដែលទទួលស្គាស់ថាជាកីឡាករជើងចាស់ប្រចាំនៅ Chelsea បានសម្រេចចិត្ដចាកចេញ ទៅកាន់ ក្រុមបាល់ទាល់ទាត់ Montreal Impact របស់ប្រទេសកាណាដា ដោយបន្សល់ទុកនូវបទពិសោធន៍ប្រកួត រហូតដល់ទៅ ៣៨១ ដង នឹងធ្លាប់ជួយឲ្យ Chelsea ឈ្នះពានរង្វាន់ Premier League រហូតដល់ទៅ ៤ រដូវកាល។
Didier Drogba គឺជាខ្សែប្រយុទ្ធ ដ៏ឆ្នើមមួយរូប កន្លងមកមិនថាលេងក្នុងក្លឹបនេាះ ទេបើសូម្បីតែ លេងក្នុងក្រុមជម្រើសជាតិ កីឡាករធ្លាប់ចូលលេងបាន ១០៥ និងអាចរកគ្រាប់បាល់រហូតដល់ទៅ ៦៥ គ្រាប់ ។
លោក Joey Saputo ដែលជាប្រធានក្រុម Montreal Impact បានថ្លែងថា នេះគឺជាឱកាសល្អបំផុត សម្រាប់ ក្រុមបាល់ទាត់យើងខ្ញុំ....ខ្ញុំដឹងថា ខ្សែប្រយុទ្ធម្នាក់នេះ គឺមានបំណងចង់ចូលលេងក្នុងក្លឹប Montreal Impactទៅហើយ តាំងពីការជួបពិភាក្សាគ្នាលើកដំបូងមកម្ល៉េះ។ ហើយមិនត្រឹមតែប៉ុណ្ណោះសេចក្ដីសង្ឃឹម គឺកីឡាករអាចទទួលបានប្រាក់ខែ តាមដែលកីឡាករអាចរំពឹងទុក ។
Didier Drogba ផ្ទេរមកកាន់ Montreal Impact នឹងក្លាយជាកីឡាករមួយរូបដែលទទួលបាន ការជ្រើសតាំងជាពិសេស សម្រាប់លក្ខខណ្ឌប្រាក់ខែ ដោយកីឡាករមិនមានការដាក់កម្រិតប្រាក់ខែ ដោយ ច្បាប់ MLS salary cap នោះទេ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី