CamNews

យល់ដឹង 

កាហ្វេអ៊ីនអាចនាំអោយពិបាកមានគភ៌

កាហ្វេ​អ៊ី​ន​ ត្រូវ​បាន​បង្ហាញ​ថា​បង្ករ​អត្រា​ចង្វាក់បេះដូង​លោត​ញាប់​,​ ចង់​ក្អួត​,​ ភាព​បារម្ភ​ និង​
បាក់ទឹកចិត្ត​។​ ឥឡូវ​ការ​ស្រាវជ្រាវ​ថ្មី​បាន​អះអាង​ថា​ ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​អាច​ធ្វើ​ឱ្យ​ស្ត្រី​
ពិបាក​ក្នុង​ការ​មានគភ៌​។​ តាម​ការ​វិភាគ​ដៃ​ស្បូន​របស់​សត្វ​កណ្តុរ​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​
ឃើញ​ថា​ កាហ្វេ​អ៊ី​ន​បង្អាក់​ការ​កន្ត្រាក់​របស់​សាច់ដុំ​ដែល​ជួយ​ឱ្យ​មេជី​វិត​ញី​ធ្វើ​ដំណើរ​ពី
​ក្រពេញ​អូ​វ៉ែ​តាម​ដៃ​ស្បូន​ទៅ​កាន់​ស្បូន​ ដែល​ជា​ដំណើរការ​យ៉ាង​សំខាន់​សម្រាប់​ជោគជ័យ
​នៃ​ការ​មានគភ៌​។​

សាស្ត្រាចារ្យ​ Sean​ Ward​ នៅ​សាលា​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​​ Nevada​ និយាយ​ថា​
�​ការ​ពិសោធន៍​របស់​យើង​ធ្វើ​ឡើង​លើ​សត្វ​កណ្តុរ​ ប៉ុន្តែ​ការ​រក​ឃើញ​នេះ​អាច​ពន្យល់​បាន​ថា
​ហេតុ​អ្វី​ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​អាច​បន្ថយ​ឱកាស​របស់​ស្ត្រី​ក្នុង​ការ​មានគភ៌​។​ វា​បាន​ផ្តល់​
ការ​ពន្យល់​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ថា​ហេតុ​អ្វី​ស្ត្រី​ដែល​ទទួលទាន​កាហ្វេ​អ៊ី​ន​ច្រើន​ ច្រើន​តែ​
ប្រើ​រយៈពេល​ក្នុង​ការ​មានគភ៌​យូរ​ជាង​អ្នក​ដែល​មិន​ទទួលទាន​កាហ្វេ​�​។​កាហ្វេ​អ៊ី​ន​មាននៅ
​ក្នុង​កាហ្វេ​,​ តែ​,​ ទឹក​ក្រូ​កូ​ឡា​,​ សូកូឡា​ និង​ ថ្នាំ​មួយ​ចំនួន​។​

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់ថា​ ការ​រក​ឃើញ​នៃ​ការ​សិក្សា​នេះ​អាច​បន្ថែម​ការ​យល់​ដឹង
​និង​ការ​ព្យាបាល​នៃ​ការ​មិន​អាច​បង្ក​កំណើត​បាន​ ក៏​ដូច​ជា​បញ្ហា​មួយ​ចំនួន​នៃ​ការ​មានគភ៌​។​
សាស្ត្រាចារ្យ​ Ward​ និយាយ​ថា​ �​ក៏​ដូច​ជា​ការ​ជួយ​យ៉ាង​សំខាន់​ដល់​ស្ត្រី​ដែល​មានការ​ពិបាក
​ក្នុង​ការ​មានគភ៌​ ការ​យល់​ពី​ដំណើរ​ដៃ​ស្បូន​ធ្វើការ​កាន់តែ​ប្រសើរ​ អាច​ជួយ​គ្រូពេទ្យ​ក្នុង​ការ
​ព្យាបាល​ការ​រលាក​ប្រដាប់​ភេទ​ និង​ ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ ឱ្យ​កាន់តែ​ទទួល​ជោគជ័យ​។​
វា​ក៏​អាច​បង្កើន​ចំណេះដឹង​របស់​យើង​នូវ​អ្វី​ដែល​បង្ក​ឱ្យ​មានគភ៌​ក្រៅ​ស្បូន​ ដែល​ជា​ស្ថានភាព​
ដ៏​ឈឺចាប់​និង​អាច​ប៉ះពាល់​ដល់​ជីវិត​ ដែល​ទារក​ក្នុង​គភ៌​ជាប់​គាំង​ហើយ​ចាប់ផ្តើម​វិវត្តន៍​នៅ
​ក្នុង​ដៃ​ស្បូន​�​ ៕
(ដកស្រង់ពីគេហទំព័រសុខភាព)

Tags: