CamNews

ប្លែកៗ 

លោក​យាយ​អាយុ​៧២​ឆ្នាំ​ម្នាក់​ទើប​តែ​សម្រាល​កូន​លើកដំបូង​ បន្ទាប់​ពី​រៀប​ការ អស់​រយៈ​ពេល​៤៦​ឆ្នាំ

(ឥណ្ឌា)៖ ស្ត្រីវ័យចំណាស់អាយុ៧២ឆ្នាំម្នាក់រស់នៅប្រទេសឥណ្ឌា បានធ្វើឲ្យសមាជិកគ្រួសារមានការរីករាយជាខ្លាំង បន្ទាប់​​ពី​គាត់​សម្រាល​កូន​ជា​លើក​ដំបូង​ក្រោយពីរៀបការជាមួយស្វាមីអស់រយៈពេល៤៦ឆ្នាំមកហើយ។


លោកយាយ Daljinder Kaur និងស្វាមីគឺលោកតា Mohinder Singh Gill អាយុ៧៩ឆ្នាំបានស្វាគមន៍កូនទីមួយរបស់ពួកគាត់ដោយ ដាក់ឈ្មោះថា Arman Singh ហើយទម្រាំមានកូនម្នាក់នឹងគេគឺប្តីប្រពន្ធវ័យចំណាស់មួយគូនេះបានទៅពិភាក្សាជាមួយ គ្រូពេទ្យម្នាក់គឺដុកទ័រ Anurag Bishnoi អស់រយៈពេល៣ឆ្នាំមកហើយដើម្បីជួយពួកគេឲ្យមានកូនដូចបំណងតែមិនទាន់សម្រេចជាលទ្ធផលនៅឡើយទេ។

ដុកទ័រ Bishnoi និយាយថា កំឡុងជួបពិគ្រោះជាលើកដំបូងគាត់យល់ថា Kaur ចាស់ណាស់ហើយដែលត្រូវមានគភ៌តែទោះ ជាយ៉ាងណាក៏លោកព្យាយាមធ្វើតេស្តពីសុខភាពរបស់ស្ត្រីចំណាស់រូបនេះផងដែរពីលទ្ធភាពដែលមានគភ៌បានហើយចាប់ពីពេលនោះមកពួកគេមិនដែលមករកលោកដុកទ័រទៀតទេរហូតដល់ ៤០ឆ្នាំជាងបែរជាលេចឮដំណឹងដែលស្មានមិនដល់ ថាប្តីប្រពន្ធវ័យចំណាស់នេះកំពុងមានកូនម្នាក់នឹងគេដែរហើយ។ គួរបញ្ជាក់ បើតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា លោកយាយវ័យចំណាស់ ខាងលើ អាចមានកូនទៅបាន ខណៈលោកមានវ័យចំណាស់យ៉ាងដូច្នេះ ក៏ដោយសារតែ ការបង្កកំនើត ក្នុងកែវ ឬនៅក្រៅស្បួន ដែលគេហៅថា IVF Treatment ។ IVF Treatment គឺជា ការ​បង្ក​កំណើត​ក្នុង​កែវ​ឬក្តៅស្បួន គឺជា​បច្ចេកវិទ្យា​ដែល​គេ​ដាក់​មេជី​វិត​ញី និង​មេជី​វិត​ឈ្មោល​ឱ្យ​ជួប​គ្នា​ក្នុង​មជ្ឈដ្ឋាន​ពិសេស​មួយ ដែល​ផ្តល់​ឱកាស​កកើត​ជា​កោសិកា​កូន​។ កោសិកា​កូន​ត្រូវ​បាន​ត្រួតពិនិត្យ​និង​ធ្វើ​ចំណាត់ថ្នាក់​រហូត​ដល់​ចែក​ជា​កោសិកា​ច្រើន ឬ​ឈាន​ដល់​ក្លាយជា​កោសិកា​កូន​ដែល​មាន​អាយុ​ប្រាំ​ថ្ងៃ មុន​ពេល​បញ្ចូល​ទៅ​ក្នុង​ស្បូន​ម្ដាយ​វិញ​។ ដំណើរការ​ទាំងអស់​នៃ​ការ​បង្ក​កំណើត​ក្នុង​កែវ​មាន​ដូច​ជា ការ​ពិនិត្យ និង​ការ​ភ្ញោ​ច​មេជី​វិត​ញី​ឱ្យ​ទុំ​ល្អ ការ​បូម​យក​មេជី​វិត​ញី​ពី​ខ្លួន​ម្តាយ និង​ការ​បញ្ចូល​កោសិកា​កូន​ចូល​ចូល​ក្នុង​ស្បូន​វិញ​។ ដំណើរការ​នេះ​ត្រូវ​បាន​ធ្វើ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​ដោយ​ប្រើ​សម្ភារ​ដ៏​ទំនើប​៕




ប្រភព ៖ theguardian

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: india libya UAE Heatwave