CamNews

គ្រោះថ្នាក់ 

ភេទន្លេ វាយប្រហារលោកយាយវ័យ ៨៣ ឆ្នាំរហូតដល់ដេកពេទ្យ

គ្រោះថ្នាក់ ៖ លោកយាយវ័យ ៨៣ ម្នាក់ត្រូវបានរកអោយឃើញថា គាត់ត្រូវបានវាយប្រ
ហារ
ពីសំណាក់សត្វភេទន្លេ (Beaver) ដ៏កាចសាហាវមួយ នៅឯបឹង សហរដ្ឋអាមេរិក ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា លោកយាយវ័យ ៨៣
ឆ្នាំរូបនោះ   ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ  ដើម្បីធ្វើការជួយសង្គ្រោះ  បន្ទាប់ពីគាត់ត្រូវ
បានសត្វកាស្ទ័រ ដែលវាស្រដៀងទៅនឹងភេទន្លេ (Beaver) បានវាយប្រហារទៅលើរូបគាត់ ខណៈ
ពេល ដែលគាត់កំពុងតែរីករាយ   ក្នុងការហែលទឹកក្នុងបឹងមួយកន្លែង    នារដ្ឋធានីវ៉ាស៊ីនតោន។

គួរបញ្ជាក់ផងដែរថា លោកយាយវ័យ ៨៣ ឆ្នាំរូបនោះ  ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងថា
គាត់មានឈ្មោះ  Lillian Peterson  ហើយត្រូវបានរកគ្រោះជាទម្ងន់នៅហ្នឹងត្រង់ជើងខាងឆ្វេង នឹង
ដៃរបស់គាត់បន្ទាប់ពីត្រូវបានសត្វកាចសាហាវទាំងនោះខាំ។ ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពី
សំណាក់មន្រ្តីអភិរក្សសត្វព្រៃ ដោយធ្វើការចាប់ពួកវាបានភ្លាមៗផងដែរ ដោយឡែក លោកយាយ
Peterson    ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ   ដែលនៅក្បែរនោះ  ពោលគឺ  មន្ទីរពេទ្យ ​ Inova
Fairfax ។

លោកយាយ Peterson  កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បន្ទាប់ពីធ្វើការសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយនោះ លោកវេជ្ជបណ្ឌិតបានអះអាងផងដែរថា
គាត់មិនមានរបួសធ្ងន់ធ្ងរណាស់ណានោះទេ តែយ៉ោងហោចណាស់  ក៏ត្រូវសម្រាកព្យាបាលមួយ
រយៈពេលខ្លី ទម្រាំតែមុខរបួសបានជាសះស្បើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ Sky


Tags: international news strange entertainment