CamNews

ព័ត៌មានអន្តរជាតិ 

Hot : មុននេះបន្តិច Facebook មានបញ្ហា បើកលែងដំណើរការ រង្គោះរង្គើ ពេញសកលោក

ព័ត៌មានអន្តរជាតិ ៖ ជាការពិត វាគឺជាសុបិន្តអាក្រក់ សម្រាប់អ្នករាល់គ្នា    ដែល និយមលេង បណ្តាញទំ នាក់ទំនងសង្គម នៅពេលដែលបណ្តាបណ្តាញសង្គមទាំងអស់ បានជាប់គាំង  ក៏    ដូចជា មានបញ្ហា ។ ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ បណ្តាញទំនាក់សង្គមយក្ស ហ្វេសប៊ុក Facebook , Instagram ក៏ដូចជា Tinder បានជាប់គាំងបាត់ទៅហើយ ខណៈបរិបទនេះ បានធ្វើអោយ   អ្នក ប្រើប្រាស់មួយចំនួន មានការព្រួយបារម្ភ ។


តាមរយៈការកំណត់សម្គាល់ សរបញ្ជាក់អោយដឹងថា មិនត្រឹមតែ Facebook មានបញ្ហាតែប៉ុណ្ណោះទេ ក៏ ប៉ុន្តែ Instagram ដែលត្រូវបានគ្រប់គ្រងដោយហ្វេសប៊ុកនោះ ក៏ មានបញ្ហាដូច  គ្នា ដែរ ស្របពេលដែល Tinder ផ្សាភ្ជាប់ជាមួយនឹង Facebook ក្នុងការ log in ក៏ដូចជា ផ្តល់ជូននូវព័ត៌មាន   មួយចំនួនទាក់ទិន នឹងម្ចាស់គណនី ហ្វេសប៊ុកនោះ ក៏មានបញ្ហាជាប់គាំង ដូចគ្នាដែរ ។


គួររំឮកថា ខណៈ Servers ហ្វេសប៊ុក មានវត្តមាននៅក្នុងទីក្រុង ញ៉ូវយ៉ក មានពាក្យ  ចចាមអារាម លើក ឡើងមិនដាច់ពីមាត់អោយដឹងថា អាចនឹងជួបបញ្ហា ដោយសារតែ ព្យុះទឹកកក វាយប្រហារទៅលើទីក្រុង ញ៉ូវយ៉ក នាពេលថ្មីៗនេះ ។ ទោះជាយ៉ាងណាក៏ដោយចុះ ក្នុងរយៈពេលដ៏ខ្លី គេឃើញ ទ្វីតធើ ដំណើរការ ឡើងវិញ ខណៈវិនាទីនេះ ហ្វេសប៊ុក ក៏បានដំណើរការឡើងវិញដូចគ្នាដែរ បន្ទាប់  ពី  ជួបបញ្ហា ក្នុងរយៈ ពេលមួយដ៏ខ្លី និងជាក់លាក់ ។ គួរបញ្ជាក់ថា ទាក់ទិននឹងប្រធានបទ    បណ្តាញ សង្គមយក្ស ហ្វេសប៊ុក មានបញ្ហានេះ ក្រុមការងារយើងខ្ញុំ នឹងខិតខំពាំនាំមកនូវបេក្ខភាពសម្រង់អត្ថបទសារព័ត៌មានចុងក្រោយ បំផុត ថាតើ មកពីមូលហេតុអ្វីអោយពិតប្រាកដ បានជាហ្វេសប៊ុក ជួបបញ្ហាយ៉ាងដូច្នេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ news.com.au


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg