បងធំដ៏ល្បីឈ្មោះនៃពិភពអ្នកលេងម្នាក់ កំពុងអប់រំប្រៀនប្រដៅកូនប្រុស ពីមូលហេតុដែលកូន
ខ្លួនបានដើរបង្ករឿង រហូតធ្វើអោយគាត់ឈឺក្បាល វិលមុខ ដោះស្រាយគ្មានថ្ងៃលោះសោះ។
ឳពុក៖ ប៉ាយល់ថា កូនឯងធ្វើជ្រុលបន្តិចហើយ បើមានរឿងអី្វជាមួយនរណាក៏គួរនិយាយស្តីឱ្យ
ដឹងសាច់រឿងជាមុនសិន។ បើនិយាយគ្នាមិនត្រូវ ចាំចាត់ការមិនមែនរឿងអី្វ បាញ់ប្រាវភ្លាមនោះ
ទេ ឯងធ្វើបែបហ្នឹងប៉ាពិបាកដោះស្រាយណាស់!
កូន៖ ប៉ុន្តែខ្ញុំមានហេតុផលណាប៉ា ខ្ញុំមិនមែនធ្វើអ្វីតក់ក្រហល់ ដោយអត្តនោម័តទេ។ ការដែល
ខ្ញុំបាញ់កូនទាហានស្លាប់ ក៏ព្រោះតែ វាសម្លឹងមើលមុខខ្ញុំ ហើយកូនគ្រូនៅសាលាក៏ដូចគ្នាដែរ
ខ្ញុំបាញ់វា ក៏ព្រោះតែវាមិនអោយខ្ញុំចម្លងកិច្ចការធ្វើនៅផ្ទះ។ ចំនែកឯកូនប៉ូលិសដែលខ្ញុំផ្តាច់ជិវិត
វា កាលពីម្សិលមិញ ក៏ព្រោះតែវាធ្វើឬក ដូចជាចង់ដណ្តើមសង្សាខ្ញុំ។ ខ្ញុំធ្វើដូចប៉ាគ្រប់យា់ង ខ្ញុំ
មានកំហុសត្រង់ណាប៉ា?
ឳពុក៖ ខុសគ្នាវើយ! គឺពេលអញធ្វើ អញមានអាយុ ៥០ឆ្នាំជាងទៅហើយ! ចំណែកឯង ទើបតែ
អាយុ១0ឆ្នាំសោះ ហ៊ានដល់ម្លឹងទៅហើយ!៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke