CamNews

កីឡាអន្តរជាតិ 

Juan Mata ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ជួយ Man Utd ឡើង​​វគ្គ​​៨​​ក្រុម​​នៃ​​ពាន League Cup យប់​មិញ(Video)

(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធជនជាតិអេស្ប៉ាញ Juan Mata បានស៊ុតបញ្ចូលទី១ គ្រាប់ជួយក្រុមម្ចាស់ផ្ទះ​បិសាច​ក្រហម Manchester United ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពេល​យកឈ្នះ​ក្រុម​ភ្ញៀវ Manchester City នៃ​​ពាន League Cup ១-០ យប់​​មិញ​​នេះ​​ក្នុង​ជុំ​ទី​៤ វគ្គ​១៦​ក្រុម។

នេះជាគ្រាប់បាល់បញ្ចូលទីលើកទី៣ របស់អតីតកីឡាករក្លឹបតោខៀវ Chelsea ក្នុងរដូវកាលថ្មីនេះនៅពហុកីឡដ្ឋាន Old Trafford ដើម្បី​បញ្ចប់​ការ​លេង​៦​ប្រកួត​របស់ Man City មិនឈ្នះសោះ អស់ណាត្រឹមតែស្មើប៉ុណ្ណោះ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី Pep Guardiola ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦-២០១៧​នេះ​។

សម្រាប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ Premier League បានចាប់ផ្តើមវិញហើយ គ្រាដែល Manchester City ត្រូវជួបក្រុម West Brom ស្រប​ពេល Manchester United ត្រូវ​ជួប Burnley និង ៣ថ្ងៃបន្ទាប់ ត្រូវ​ទៅ​ជួប Fenerbahce ក្នុង Europa League ក្នុង​ទឹក​ដី​របស់​តួក​គី​៕

Juan Mata អបអរសាទរ ក្រោយស៊ុតបញ្ចូលទី



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Juan Mata