CamNews

តារា 

កែវ ពេជ្រពិសី ពត់​ពែន​ខ្លួន បញ្ចេញ​សម្រស់​នៅ​មុខ​អង្គរ​វត្ត

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង កែវ ពេជ្រពិសី នាពេលថ្មីៗនេះបានទៅ ឈរសម្ញែងបង្អួតរាងបង្អួតសម្រស់ ស្រស់សោភា ពត់ពែនខ្លួន នៅមុខ និងក្នុងប្រាង្គប្រាសាទអង្គវត្ត មើលទៅពិតជា មានសម្រស់ ស្រស់ត្រកាលខ្លាំងណាស់ ។

រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកមេម៉ាយចាយ សម្រស់វ័យក្មេង អ្នកនាង កែវ ពេជ្រពិសី បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook អួតពីសម្រស់ឈរ នៅមុខប្រាសាទអង្គរវត្ត ពត់ពែនខ្លួន បែបជាតារាបង្ហាញម៉ូដ អាជីពរួម ជាមួយស្នាមញញឹម យ៉ាងស្រស់ស្អាត សមជានារីខ្មែរពិតៗ ។

តាមរយៈការថតបង្ហាញម៉ូដ របស់តារាស្រីស្អាតមួយដួងនេះ នៅមុខប្រាសាទអង្គរវត្ត បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន គិតថាជារឿងល្អមួយ សម្រាប់ប្រទេសជាតិ ដែលមានអ្នកសិល្បៈ ទៅឈរថតបង្ហាញម៉ូដនៅទីនោះដើម្បីចូលរួមលើក កម្ពស់ វិស័យទេសចរណ៍ ឲ្យកាន់តែមានសក្តានុពលបន្ថែមទៀត។

ចង់ដឹងថា រូបសម្រស់របស់តារាសម្តែងរូបនេះ មានភាពស្រស់ស្អាតកម្រិតណា កុំឲ្យខាតពេលយូរ ទៅទស្សនាទាំង អស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh