CamNews

តារា 

រ៉ូបប្លែកៗចំនួន ៧ ឈុតដែល Chompoo គ្រងហើយ សែនស្អាត នឹងគួរឲ្យចាប់អារម្មណ៍បំផុត

ព័ត៌មានកំសាន្ត ៖ ​ តារាស្រី Chompoo araya ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនទទួលស្គាល់ថា គឺជាតារាស្រីដែលមានកេរ្តិ៍ឈ្មោះល្បី និងមានរូបសម្រស់ស្រស់ស្អាតជាងគេនៅក្នុងប្រទេសថៃ ហើយក៍ជាអ្នកដែលមានទេព្យកោសល្យខាងផ្នែកសម្តែងរឿងភាគ និងពូកែក្នុងខាងបញ្ចូលមនោសច្ចេតនាថែមទៀងផង ។ 

ថ្វីត្បិតតែ តារាស្រី Chompoo araya មានស្វាមី នឹងមានអាយុច្រើនក៏ដោយ ប៉ុន្តែសម្រស់របស់នាងនៅតែស្ថិតស្ថេរ ដោយមិនមានការវិវត្តន៍ទៅកាន់ភាពចាស់ជ្រួសជ្រួញនោះឡើយ ។ 

Chompoo ត្រូវបានគេដឹងថា ជាតារាមួយដួងដែលមិនត្រឹមតែពូកែនៅក្នុងការសម្តែងនោះទេ អាចនិយាយបានថា ជាមនុស្សម្នាក់ដែលពូកែខាងកំប្លុកកំប្លែង នឹងឆ្លាតវៃ ក្នុងការរើសឈុតសម្លៀកបំពាក់ស្អាត នឹងគួរឲ្យចាប់អារម្មណ៍បែបប្លែកជាងតារាស្រីផ្សេងជានិច្ច ។ 

នៅខាងក្រោមនេះជារូបថតចំនួន ៧ សន្លឹកដែល Chompoo ស្លៀកពាក់រ៉ូបជាលក្ខណៈខុសប្លែក ពីតារាស្រីផ្សេងៗ ៕










ដោយ ៖ គន្ធា


Tags: Chompoo araya