CamNews

យល់ដឹង 

បោកចំបាប់ជាកីឡាពេញនិយមបំផុតក្នុងបុណ្យប្រពៃណីជាតិ ម៉ុងហ្គោលី

 
យល់ដឹង៖ ប្រទេសម៉ុងហ្គោលី ជាប្រទេសមួយដែលស្ថិតនៅតំបន់អាស៊ីកណ្ដាល ពោលគឺ
ប្រទេសនេះមានព្រំប្រទល់​​ ខាងជើងជាប់នឹងរូស្សី ខាងត្រូង កើត លិច​គឺជាប់នឹងចិនតែម្ដង។
ថ្វីត្បិតប្រទេសនេះ មិនសូវមានភាពល្បីល្បាញ ឬលិចធ្លោក្នុងពិភពលោកក៏ដោយ តែការរស់
នៅ របស់ប្រជាពរដ្ឋក្នុងប្រទេសនេះ នៅមានការប្រកាន់ខ្ជាប់នូវ ទំនៀមទំលាប់ ប្រពៃណី វប្ប
ធម៌ អរិយធម៌ ដែលមានតាំងពីបុរាណកាល បានល្អណាស់ណាដែរ។

Naadam ជាបុណ្យប្រពៃណីដ៏ធំមួយ​ ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសនេះ។
បុណ្យនេះគឺត្រួវបានគេប្រារព្ធឡើងនៅថ្ងៃទី ១១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ នៅក្នុងថ្ងៃបុណ្យ
នេះផងដែរ គេឃើញមានវត្តមានមនុស្សរាប់លាននាក់ បានមកជួបជុំគ្នានៅចំកណ្ដាលទីក្រុង
Ulan Bator តែម្ដង។



គួររំលឹកផងដែរថា ក្នុងបុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពរដ្ឋក្នុងប្រទេសនេះ តែងតែបង្កើត
ល្បែងកីឡាដែលអាចអោយប្រជាជន មានភាពសប្បាយៗ ក៏ដូចជាការរឹតចំនងសាមគ្គីគ្នាដ៏
ស្អិតល្មួតផងដែរ។ ល្បែងទាំងនោះមានដូចជា ការប្រណាំងសេះ និងជាពិសេស គឹកីឡាបោក
ចំបាប់តែម្ដង។



ក្នុងការប្រកូតគេឃើញមានបុរសមាឌធំៗជាច្រើន នាំគ្នាដើរចូលក្នុងទីលានប្រកួត។ អ្នកខ្លះ
ល្លៀកពាក់ខោអាវកីឡា អ្នកខ្លះទៀតក៏ដើរចូលដោខ្លួនទទេ។ ពួកគេត្រួវចាំដៃគូរជាក្រុមៗ
ហើយនាំគ្នាសាកកម្លាំងគ្នាយ៉ាងពេញទំហឹង គឺធ្វើក្នុងរយះពេលដ៏វែងដែលគេអាចធ្វើទៅ
បាន។



ចំពោះក្រុមដែលឈ្នះ គឺគេទទូលបានការលើកទឹកចិត្ដពីបណ្ដាទស្សនិកជនជាច្រើន មិនតែ
ប៉ុណ្ណោះ គេក៏ទទួលបានប្រាក់រង្វាន់ឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលទៀតផង។ បុណ្យ Naadam
នៅប្រទេសម៉ុងហ្គោលី គឺស្រដៀងទៅនឹងបុណ្យអុំទូកប្រពៃណីជាតិខ្មែររបស់យើង។

 

ដោយ៖ សារិន
ប្រភព៖ chinadaily


Tags: lifestye knowdement Naadam Mongolia