CamNews

យល់ដឹង 

លេចចេញសត្វកង្កែបចម្លែក មានជើង ដូចបាតដៃមនុស្ស


យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យសាស្រ្ដ នៃសាកលវិទ្យាល័យ Tokyo ប្រទេសជប៉ុន
ថ្មីៗនេះថា សត្វកង្កែបដ៏កម្រមួយ ដែលមានជើងដូចបាតដៃមនុស្ស គឺត្រូវបានគេជួប្រទះក្នុងតំ
បន់នៃប្រជុំកោះ Amami ​ភាគខាងត្បូងប្រទេសជប៉ុន។


លោក Noriko Iwai បណ្ឌិតផ្នែកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Tokyo បាននិយាយថា សត្វ
កង្កែបនេះត្រូវបានគេដាក់ឈ្មោះ Otton ដែលវា​ប្រភេទសត្វចូលចិត្ដរស់នៅជិតដងស្ទឹង និង
ជាពិសេសគឺក្នុងព្រៃជ្រៅតែម្ដង។ លោកបានបន្ថែមថា កង្កែបនេះ គឺរស់រានមានជីវិតនៅលើ
ផែនដីរបស់យើងរាប់ពាន់ឆ្នាំមកហើយ ហើយពេលនេះ វាបានក្លាយទៅសត្វដែលកម្រនៅក្នុង
លោកយើងនេះទៅហើយ។


ក្រុមអ្នកវិទ្យាសាស្រ្ដបានប​ន្ថែមថា សត្វកង្កែបនេះ វាចូលចិត្ដរកស៊ីពេលថ្ងៃ។ វាអាចចាប់សត្វ
ល្អិតតូចៗជាអាហារ និងជាពិសេសនោះគឺ ដោយសារតែជើងរបស់វា មានទំហំធំ នោះអាច
ហែកមែក ឬដើមឈើណាដែលស្រួយ និងពុកផុយសម្រាប់ស្វែងរកអាហាររបស់វា។ ទោះបីជា
យ៉ាណាក៏ដោយ ក៏ក្រុមអ្នវិទ្យាសាស្រ្ដ ខិតខំរក្សាសត្វកម្រមួយនេះ អោយបានគង់វង្សផងដែរ៕


ដោយ៖ នារី
ប្រភព៖ research

 


Tags: lifestye knowdement strange frog Japan