CamNews

គ្រោះថ្នាក់ 

ព្រៃ​ផ្សៃ​មែន ! ម្តាយ​ចិត្ត​តិរច្ឆាន បង្កើត​កូន​បាន​៨នាក់ សម្រេច​ចិត្ត​សម្លាប់​ចោល ព្រោះខ្ជិល

(អាល្លឺម៉ង់)៖ ស្ត្រីជាម្តាយម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ដោយចោទពីបទឃាតកម្ម បន្ទាប់ពីបានសម្លាប់កូនទើបនឹងកើតហើយរក្សាទុកសាកសព ក្នុងអាគារស្នាក់នៅទៀត​ផង។ ហេតុការណ៍នេះ កើតឡើងនៅប្រទេសអាល្លឺម៉ង់ ប៉ូលិសនៅតំបន់ Wallenfels និយាយថា ស្ត្រីដៃដល់អាយុ៤៥ឆ្នាំ​ ឈ្មោះ Andrea Goeppner និងប្តីអាយុ៥៥ឆ្នាំ ឈ្មោះ Johann Goeppner អ្នកទាំងពីរត្រូវបានចាប់ខ្លួន ក្រោយពេលដែលពួកគេរកឃើញសាកសព ទារក៨នាក់នៅក្នុងផ្ទះ ហើយក៏បានបញ្ជូនប្តីប្រពន្ធរូបនេះ ទៅតុលាការ កាត់ទោស ដោយម្តាយជាជនដៃដល់ ប្រឈមនឹងការជាប់គុក១៥ឆ្នាំ រីឯឪពុកជាប់​ចោទ ពីបទសមគំនិតប្រឈមនឹងការជាប់គុក ៣ឆ្នាំ។

ប៉ូលិសបានដឹងហេតុការណ៍​នេះ បន្ទាប់ពីអ្នកជិតខាងរាយការណ៍ប្រាប់ ព្រោះពួកគេចេះតែឆ្ងល់ថា ហេតុអីក៏ស្ត្រីបង្កហេតុមានផ្ទៃពោះ ហើយមិនដែលឃើញកូន ទើបមានការសង្ស័យក៏រាយការណ៍ ទៅសមត្ថកិច្ចឲ្យមកឆែកឆេរផ្ទះ ទើបរកឃើញសាកសពក្មេងៗដល់ទៅ៨នាក់។ ជនសង្ស័យបានសារភាពថា ស្ត្រីជាប្រពន្ធសម្រាលបាន​កូនដល់ទៅ ៨នាក់ តែមិនចង់បានកូនច្រើនឡើយ ទើបសម្រេចចិត្តសម្លាប់កូនៗចោល ដោយម្តាយជាអ្នកសម្លាប់ រីឯប្តីឈរមើល ឲ្យដៃប្រពន្ធធ្វើទើបជាប់ពីបទសមគំនិតគ្នា ព្រោះមិនបានជួយ ឬរារាំងប្រពន្ធនោះឡើយ​៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Strange news