CamNews

តារា 

បែកធ្លាយ!! ពាក្យសម្តីរបស់លោក ព្រាប សុវត្ថិកាលពី ៥ ឆ្នាំមុន អំពីរឿងកូនប្រុសច្បង

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទើបពេញកំលោះ ដែលជាកូនប្រុសរបស់តារាចម្រៀងជើងចាស់លោក ព្រាប សុវត្ថិ គេមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ ហើយមួយរយៈពេលបានលេចមុខក្មេងប្រុស មុន្នីវណ្ណ នៅលើបណ្តាញសង្គម Facebook បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលជាមួយនឹងរូបសម្រស់ដ៏ស្រស់សង្ហា និងទេព្យកោសល្យដ៏អស្ចារ្យផ្សេងៗជាច្រើនថែមទៀតផង ។

គួរបញ្ជាក់ឲ្យដឹងថា តារាចម្រៀងជើងចាស់លោក ព្រាប សុវត្ថិ មានកូនប្រុសចំនួន ៣ នាក់ ហើយបុរសសង្ហា សុវត្ថិ មុន្នីវណ្ណ គឺជាកូនប្រុសច្បងរបស់លោក និងជាក្មេងប្រុសម្នាក់ដែលមានទេព្យកោសល្យខាងផ្នែកសិល្បៈមិនចាញ់លោកនោះឡើយ ។ 

គួរំលឹកឲ្យដឹងថា កាលពីឆ្នាំ ២០១១​ លោក ព្រាប សុវត្ថិ ធ្លាប់បានបង្ហើបប្រាប់ទស្សនាវដ្តីមួយថា លោក ចង់ឲ្យកូនប្រុសរបស់លោក ក្លាយជាតារាដែលល្បីឈ្មោះជាងលោកទៅទៀត ជាពិសេសគឺកូនច្បង ប៉ុន្តែលោកមិនទាន់មានភាពប្រាកដជាក់លាក់នៅឡើយទេថា កូនប្រុសរបស់គាត់នឹង មានទេព្យកោសល្យគ្រប់គ្រាន់អាចក្លាយជាតារា នៅឡើយទេ ។ 

កាលពីពេលថ្មីៗនេះ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ ដែលមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ បានធ្វើឲ្យបណ្តាញសង្គម Facebook ចលាចល កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះហើយទើបធ្វើឲ្យកេរ្តិ៍ឈ្មោះថា មុន្នីវណ្ណ កាន់តែមានភាពល្បីល្បាយទៅតាមនឹងដែរ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹក ដែលធ្វើឲ្យមិនសរសើរអំពីរូបរាងសង្ហារបស់ មុន្នីវណ្ណ មិនបានឡើយ ៕











ដោយ ៖ គន្ធា


Tags: Sovathmonivann