ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងក្រុមបាល់ទាត់ជម្រើសជាតិ អាហ្ស៊ងទីន គឺលោក Gerardo Martino បានសារភាពថា អវត្ដមាន Lionel Messi គឺជាបញ្ហាមួយដ៏ធំបំផុត និងថែមទាំងប៉ះទង្គិចខ្លាំង ដល់ក្រុមសម្រាប់ព្រឹត្ដិការណ៍ប្រកួតបន្ទាប់ ដែលត្រូវជួបជាមួយ Brazil និង Colombia ។
ក្នុងព្រឹត្ដិការណ៍វគ្គជម្រុះ World Cup ដែលជម្រើសជាតិ អាហ្ស៊ង់ទីន នឹងជួបដៃគូរខ្លាំងៗពីរប្រទេស គឺមានដូចជា Brazil និង Colombia ។ ស្របពេលជាមួយនឹងការជួបគ្នានេះផងដែរ ថ្នាក់ដឹកនាំក្រុមជម្រើសជាតិ ផ្ទាល់មានការព្រួយបារម្មណ៍ ដោយអវត្ដមានខ្សែប្រយុទ្ធដ៏មុតស្រួចបំផុត របស់ក្រុម ដែលជាហេតុធ្វើឲ្យលោក ដឹងមុនថា ក្រុមរបស់គាត់គឺពិបាកនឹងក្ដាប់យកជោគជ័យខ្លាំងណាស់។
ពាក្យសម្ដីផ្ទាល់របស់លោក Gerardo Martino ប្រាប់អ្នកការសែតថា » មិនថាចាញ់ឬឈ្នះនោះទេ បើអវត្ដមានម្នាក់នេះ ហើយគឺចាញ់ដោយស្វ័យប្រវត្ដិ ។ ពួកយើងមានបញ្ហារួចម្ដងហើយ កាលពីប្រកួតម្ដងចុងក្រោយ ដោយអវត្ដមានគេ នោះគឺមិនសូវជាសំខាន់ទេ ប៉ុន្ដែម្ដងនេះគឺជាពេលដែលសំខាន់បំផុត ដែលត្រូវការចាំបាច់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ onefootball