CamNews

ព័ត៌មានជាតិ 

អាណិតណាស់លោកអើយ!! កម្មករសំណង់ជាច្រើននាក់ ខំប្រឹងធ្វើការ តែបែរជាមិនទទួលបានប្រាក់ខែទៅវិញ

ប៉ៃលិន ៖ មានកម្មករសំណង់ប្រមាណជា ៦០ នាក់ ត្រូវជួលដើម្បីធ្វើការសាងសង់ ធនាគារវឌ្ឍនៈ ដែលមានសាខានៅឯខេត្តប៉ៃលិន បានធ្វើការស្នើរសុំទៅដល់អាជ្ញាធរខេត្ត ដើម្បីជួយពួកគេស្វែងរកដំណោះស្រាយ ទាមទាររកប្រាក់ឈ្នួលប្រមាណជាងជាង ១មុឺនដុល្លារ ក្រោយអ្នកគ្រប់គ្រងមិនបានបើកប្រាក់ខែជាច្រើនខែមកហើយ ។ 

លោក ធឿន ចំណាន អ្នកតំណាងកម្មករតវ៉ា បានមានប្រសាសន៍ថា កម្មករចំនួន ៦៤ នាក់បានធ្វើការនៅកន្លែងសាងសង់ក្នុងឃុំ បូរ យ៉ា ខេត្តប៉ៃលិន អស់រយៈពេលជាច្រើនខែ ប៉ុន្តែអ្នកគ្រប់គ្រងខាងសំណង់គឺលោក ស្រេង ចេនី បែរជាមិនបានបើកប្រាក់ខែអោយពួកគេតាំងពីខែ តុលា មកម្ល៉េះ ។ 

អ្នកតំណាងកម្មករតវ៉ា លោក ធឿន ចំណាន បានបន្ថែមទៀតថា ការមិនអើពើររបស់អ្នកគ្រប់គ្រង ពិតជាធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់មានការលំបាកយ៉ាងខ្លាំង បន្ទាប់ពីគ្មានលទ្ធភាពផ្តត់ផ្គង់គ្រួសារ ។ ហើយម្យ៉ាងវិញទៀត ពួកគាត់បានធ្វើការយ៉ាងដុតដៃដុតជើង ប៉ុន្តែបែរជាមិនទទួលបានប្រាក់កំរៃបែបនេះ ។ លោក ធឿន ចំណាន បន្តទៀតថា ក្នុងនាមជាកម្មករសំណង់ យើងគ្រាន់តែចង់បានប្រាក់កំរៃដែលជាកម្លាំងញើសឈាមរបស់ខ្លួន ​ដែលខិតខំធ្វើការយ៉ាងលំបាកប៉ុណ្ណោះ ហេតុអ្វីបានជាគ្មានភាពយុត្តិធម៌ចំពោះអ្នកក្របែបនេះ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh


Tags: Local news Social news